កន្លងមកថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពជាដឹកនាំដោយសម្ដេចបវរអធិបតីហ៊ុនម៉ាណែតបានដាក់បទបញ្ជា ឱ្យបញ្ឈប់អាជីវកម្មល្បែងស៊ីសងឆ្នោតឡូតូទាំងអស់ទោះមានច្បាប់ឬក៏មិនមានច្បាប់ទូទាំងប្រទេស។
ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងឆ្នោតឡូតូទាំងយប់ទាំងថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះ។
ប្រជាពលរដ្ឋរស់នៅសង្កាត់តាខ្មៅក្រុងតាខ្មៅសូមសំណូមពរដល់
ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល គួរតែយកចិត្តទុកដាក់ចាត់កម្លាំងជំនាញនៃស្នងការចុះជ្រាវស្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង!ដើម្បីគោរពតាមប្រសាសន៍ដល់ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា រក្សាសន្តិសុខ សុខវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះ ព្រោះថាល្បែងស៊ីសងជាដើមចមបង្កើតបទល្មើស។
0 Reviews:
Post a Comment