(ភ្នំពេញ)បន្ទាប់ពីបងប្អូនសារព័ត៌មានបានបង្ហោះព័ត៌មានថាមានក្រុមមួយចំនួនកំពុងប្រមូលផ្ដុំគ្នាលេងជល់មាន់ភ្លាមៗនោះសមត្ថកិច្ចនៃអធិការខណ្ឌដោយមានការបញ្ជាផ្ទាល់ពីលោកហាងថារ៉េតអធិការនគរបាលខណ្ឌឫស្សីកែវដឹកនាំដោយលោកអធិការរងនិងលោកមេប៉ុស្តិ៍ចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងចូលមាន់ខាងលើដោយស្ថិតក្នុងភូមិសាមគ្គីសង្កាត់ឫស្សីកែវ។
ជាក់ស្ដែងពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ក្រុមដែលបម្រុងជល់មាន់នោះមិនឃើញនៅទីតាំងនោះទេហើយទីតាំងខាងលើសមត្ថកិច្ចក៏បានពិនិត្យដែរ។មិនមានសែវៀននោះទេគឺជាទីតាំងដីឡូដែលគេទុកចោលផងដែរ។
សមត្ថកិច្ចក៏បានសាកសួរប្រជាពលរដ្ឋរស់នៅជិតទីតាំងនោះបានប្រាប់ថាដីនោះម្ចាស់គេទុកចោលពេលខ្លះមានមនុស្សមួយក្រុមមកលួចឆក់ជល់មាន់យូរៗម្ដង
សមត្ថកិច្ចក៏បានរកម្ចាស់ទីតាំងដីនោះដើម្បីធ្វើការណែនាំនិងហាមដាច់ខាតមិនឲ្យមានល្បែងស៊ីសងផ្សេងៗឬក៏ល្បែងជល់មាន់បើសិនជាមានសមត្ថកិច្ចនិងធ្វើការបង្ក្រាប។មិនលើកលែងឡើយ
គួររំលឹកថាកន្លងសមត្ថកិច្ចខណ្ឌឬស្សីកែវតែងតែចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទមិនថាល្បែងជល់មាន់ជាដើមឱ្យតែប្រជាពលរដ្ឋរាយការណ៍គឺកម្លាំងសមត្ថកិច្ចនិងចុះបង្ក្រាបភ្លាមៗដូចភ្លៀងរលឹម។
សមត្ថកិច្ចក៏បានសំណូមពរដល់បងប្អូនដែលរស់នៅជិតទីតាំងខាងលើបើសិនជាមានក្រុមជួយមាន់មកលេងទីតាំងនោះសូមរាយការណ៍មកសមត្ថកិច្ច។និងចុះបង្ក្រាបផងដែរ។
0 Reviews:
Post a Comment