Wednesday, January 17, 2024

មន្ត្រីខិលខូចកំពុងលួចលាក់ដាក់កង់ត្រូលជជុះយកលុយពីប្រជាពលរដ្ឋនៅចំណុចផ្លូវចូលវត្តព្រែកស្បូវ



(កណ្ដាល)បើរាជការមានមន្ត្រីខិលខូចប្រព្រឹត្តអំពើពុករលួយអ្នករងគ្រោះពិតប្រាកដគឺប្រជាពលរដ្ឋ យ៉ាងណាមិញគេសង្កេតឃើញថាមានមន្ត្រីមួយក្រុមកំពុងឃុបឃិតគ្នាដាក់កង់ត្រូលចូលជុះមួយកន្លែងនៅចំណុចផ្លូវចូលវត្តព្រែកស្បូវក្នុងសង្កាត់សំពៅពូនក្រុងសំពៅពូន។
ប្រភពពីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នៅទីនោះបានឱ្យដឹងថាពួកគាត់ទៅមើលជំងឺនៅប្រទេសវៀតណាមក្រុមមន្ត្រីប្រចាំការនៅទីនេះតម្រូវឲ្យបង់លុយក្នុងម្នាក់ៗចាប់ពី 2 ម៉ឺនដុងទៅ 4 ម៉ឺនដុង បើតាមសម្ដីអ្នកលក់ស៊យបានឱ្យដឹងថាគាត់បង់លុយឱ្យមន្ត្រីប្រចាំការនៅទីនេះក្នុងមួយថ្ងៃ 3 ម៉ឺនដុង អ្នកដឹកបាយក្តាំងយកទៅលក់នៅប្រទេសវៀតណាមត្រូវបង់ក្នុងមួយម៉ូតូ 2 ម៉ឺនដឹង។ អ្នកលក់ទឹកកកឈូសដែលជាជនជាតិវៀតណាមគេតម្រូវឲ្យបង់ក្នុងមួយខែ 50 ម៉ឺនដង អ្នកទិញទូរសព្ទដៃខូចខូចគេតម្រូវឲ្យបង់ក្នុងមួយខែមួយលានដុងដើម្បីថ្នូរបានមករកស៊ីនៅក្នុងទឹកដីកម្ពុជា រីឯ កម្មករបេះស្វាយក្នុងមួយនាក់ៗ 2 ម៉ឺនដុង។ ប្រជាពលរដ្ឋបានបន្តឲ្យដឹងទៀតថាមានស្ត្រីម្នាក់រង់ចាំទទួលយកប្រាក់ពីអាជីវករអ្នកលក់ទំនិញផ្សេងៗនិងកម្មករដែលឆ្លងកាត់នៅទីនោះតែងតែចូលបង់លុយឲ្យស្ត្រីម្នាក់នេះ។

គោះរំលឹកកន្លងមកសម្ដេចក្រឡាហោងសខេងបានប្រកាសដាច់ខាតមិនឱ្យមានកុងត្រូលទៅជុះទេហេតុអ្វីមន្ត្រីទាំងនេះនៅតែលួចដាក់កុងជជុះ ប្រជាពលរដ្ឋក៏ដូចជាមហាជនសូមសំណូមពរលោកគង់សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលចាប់កម្លាំងក្រោមឱវាទចុះស្រាវជ្រាវត្រួតពិនិត្យផងទាន។









0 Reviews:

Post a Comment