ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា កាស៊ីណូមួយនេះ បេីកលេងរាប់ឆ្នាំមកហេីយ មានទាំងជនជាតិវៀតណាម និងជនជាតិខ្មែរ ហេីយអ្នកញៀនល្បែងទាំងនោះ មកពីទីជិត មកពីទីឆ្ងាយ ដេីម្បីលេងល្បែងស៊ីសងជល់មាន់ យូគី អាប៉ោង ក្នុងកាស៊ីណូខាងលេី។
បើយោងតាមប្រភពពីប្រជាពលរដ្ឋខ្លះ បានលេីកឡេីងថា កាសុី
ណូខាងលើនេះ កំពុងតែបំពានច្បាប់នៃព្រះរាជាណាចក្រកម្ពុជាពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម
ដែលពួកគាត់បានលើកឡើងថាក្នុងមួយថ្ងៃៗគេសង្កេតឃើញប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីមកបញ្ជល់មាន់នៅកាស៊ីណូខាងលើនេះមានចាញ់មានឈ្នះរាប់លានរៀលហើយមតិខ្លះទៀតបានលើកឡើងថាបេី ទោះបីជាកាសុីណូនេះមានច្បាប់ក៏ដោយ ក៏មិនមែនមានច្បាប់អោយបើកសង្វៀនមាន់ជល់ យូគី អាប៉ោងនោះដែរ ហើយមិនមានច្បាប់អនុញ្ញាតអោយជនជាតិខ្មែរចូលលេងនោះទេ។
ប្រជាពលរដ្ឋលើកឡើង
ថាល្បែងស៊ីសងទាំងនេះហើយដែលជាដើមចមឲ្យកើតមានអំពើចោរកម្មដូចជា៖ចោរលួច.ចោរឆក់.វ៉ៃប្លន់.គាស់ផ្ទះ និងអំពើហឹង្សារក្នុងគ្រួសារហេតុអ្វី អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់មិនចុះបង្ក្រាប។
ប្រជាពលរដ្ឋដែលរស់នៅក្នុង
ភូមិឃ្លោកសង្កាត់ច្រកម្ទេសក្រុងបាវិតខេត្តស្វាយរៀង
សូមសំណូមពរដល់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងឯកឧត្តមប៉េងពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងចាត់កម្លាំងជំនាញក្រោមឱវាទចុះស្រាវជ្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើទាំងនេះផង!ដើម្បីភូមិឃុំមានសុវត្ថិភាពផងទាន។
0 Reviews:
Post a Comment