Tuesday, December 19, 2023

ទីតាំងផលិតបារីក្លែងក្លាយដ៏ធំមួយកន្លែង នៅក្រុងតាខ្មៅ ដែលបានបើកដំណើរការយ៉ាងរលូនរាប់ឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ ដែលមានថៅកែជាជនជាតិចិន កំពុងតែសំងំផលិតដោយរលូនតែសមត្ថកិច្ចអត់បង្ក្រាប…





ខេត្តកណ្ដាល÷ទីតាំងផលិតបារីក្លែងក្លាយដ៏ធំមួយកន្លែងនេះ ប្រសិនបើយើងមើលពីខាងក្រៅ សឹងមិនចាប់អារម្មណ៍សោះឡើយ គឺគិតថាជារោងចក្រ ឬឃ្លាំងមួយទុកចោល ព្រោះឃើញតែបិទទ្វារ។ដោយឡែកចំពោះផ្លូវចូលវិញ គឺស្ងប់ស្ងាត់តែម្ដង ហាក់អំណោយផលដល់ក្រុមឈ្មួញឆក់ឳកាស សម្រាប់ លាក់បាំងនូវការជួញដូរអំពើខុសច្បាប់ផ្សេងៗ…។

ជាក់ស្ដែងទីតាំងរោងចក្រមួយកន្លែងនេះ ដែលត្រូវបានបិទទ្វារ ប៉ុន្តែធាតុពិតគឺកំពុងតែមមាញឹក ក្នុងការផលិតបារីក្លែងក្លាយគ្មានច្បាប់  ដែលមានថៅកែជាជនជាតិចិន ដោយឲ្យអ្នកគ្រប់គ្រង និងបុគ្គលិកជាជនជាតិខ្មែរ ។ ចំពោះទីតាំងខាងលើនេះគឺស្ថិតនៅភូមិព្រែកតាព្រីងសង្កាត់សិត្បូ ជាប់ព្រំប្រទល់និងភូមិលេខ(5)សង្កាត់ស្វាយរំលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ដោយក្រុមឈ្មួញទាំងនេះមានចេតនា ក្នុងបទល្មើសគេចពន្ធគយ បំបាត់ចំណូលពន្ធ ចូលរដ្ឋ លួចបង្កើតទីតាំងផលិតបារីម៉ាកថ្លៃៗ បណ្តាលឱ្យខូចគុណភាព និងសុខភាពអ្នកប្រើប្រាស់ ជាពិសេសក្លែងបន្លំផលិតផលក្រុមហ៊ុនបារីផ្សេងៗ ដែលគេបានបង់ពន្ធចូលរដ្ឋត្រឹមត្រូវ។ ហើយអាចពាក់ព័ន្ធនិង អាជ្ញាធរ សមត្ថកិច្ច កន្ទេលធំ បន្លំដេក ឬមួយយ៉ាងណា ? ពីព្រោះការ

ផលិតបែបនេះ បិទមិនជិតពីក្រសែភ្នែក សមត្ថកិច្ច អាជ្ញាធរជំនាញមូលដ្ឋាននោះឡើយ។

ប្រជាពលរដ្ឋសំណូមពរ ស្នើសុំដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណអភិបាលខេត្តកណ្ដាល ព្រមទាំង ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មេត្តាចាត់មន្រ្តីជំនាញចុះទៅពិនិត្យ និងមានវិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់ទីតាំងផលិតបារីខុសច្បាប់ និងដុះស្លែ ដែលធ្វើប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ចំពោះអ្នកប្រើប្រាស់និងជាពិសេសប៉ះពាល់ ដល់ម៉ាក់បារីផ្សេងៗដែលគេបានបង់ពន្ធចូលរដ្ឋចូលជាតិយ៉ាងត្រឹមត្រូវ៕









0 Reviews:

Post a Comment