Thursday, December 14, 2023

ករណីដាក់លូរៀបខឿនចាក់ដីរំលោភចូលឆ្នេរសមុទ្រនៅអង្កោល ពីសំណាក់លោកស្រីម៉ៅ ញ៉ីប បានធ្វើអោយមហាជន ក៏ដូចជាប្រជាពលរដ្ឋរិះគន់អាជ្ញាធរឥតសំចៃម៉ាត់




 









ផ្សាយចេញពីរាជធានីភ្នំពេញខេត្តកែប៖ថ្មីទៀតហើយករណីដាក់លូរៀបចឿនចាក់ដី រំលោភយកឆ្នេរអង្កោល  បានធ្វើអោយមហាជន កំពុងផ្ទុះការចាប់អារម្ភ ខណៈដែលអាជ្ញាធរកំពុងមមាញ៉ឹកពិធីបុណ្យសមុទ្រ។

សូមបញ្ជាក់ថា ករណីដាក់លូរៀបខឿនថ្មចាក់ដីរំលោភចូលឆ្នេរសមុទ្រ ដែលគ្មានច្បាប់អនុញ្ញាតនេះ បានកើតឡើងកាលពីថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២៣  ដែលស្ថិតនៅម្តុំស្រែយោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ដោយឡែកការចាក់អាចម៍ដីរំលោភចូលម៉ាត់ឆ្នេរសមុទ្រពីសំណាក់អ្នកមានលុយមានអំណាចនេះ ត្រូវបានគេដឹងថា ម្ចាស់ទីតាំងខាងលើឈ្មោះម៉ៅ ញ៉ីប   ការចាក់ដីរៀបខឿនធ្លាក់ដល់ឆ្នេរសមុទ្រនេះ ត្រូវបានគេមើលឃើញថា លោកស្រីម៉ៅ ញ៉ីប មានបំណងយកដីឆ្នេរសាធារណៈខាងលើ មកធ្វើជាកម្មសិទ្ធិឯកជន មិនគិតពីផលបះពាល់ប្រយោជន៍សាធារណៈឡើយ  អ្វីដែលប្រជាពលរដ្ឋហួសចិត្តនោះ ហើយនិយាយរិះគន់ថា ទង្វើនិងសកម្មភាពរបស់ម្ចាស់សំណង់ខាងលើ មើលទៅដូចជាមិនខ្លាចញញើតច្បាប់បន្តិចសោះឡើយ


បើតាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបប្រាប់អោយអង្គភាពសារព័ត៌មានយើងបានអោយដឹងថា ដីមាត់សមុទ្រឆ្នេរអង្កោលនេះ គឺជាដី ដែលអាជ្ញាធរខេត្តកែប ចាត់ទុកជាតំបន់ឆ្នេរសាធារណៈរបស់រដ្ឋ  និងមានគ្រប់គ្រងដោយដោយអាជ្ញាធរ គណៈកម្មការឆ្នេរ ហើយជាធនធានធម្មជាតិដ៏ល្អឯក ដែលទើបនិងបង្ហាញខ្លួនក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីអាជ្ញាធរខេត្តរៀបចំហេដ្ឋារចនាសម្ព័ន្ធកែលម្អយ៉ាងស្រស់ស្អាតរាមបណ្តោយឆ្នេរចាប់ពីទីរួមខេត្ត ដល់ចំណុចផ្លូវជាតិលេខ ចំពោះករណីរំលោភបំពានដីរដ្ឋ មហាជនតែងតែឃើញ ស្ទើគ្រប់ទីកន្លែងទៅហើយដែលអ្នកមានលុយមានអំណាចមួយចំនួនតូច រំលោភយកធ្វើជាកម្មសិទ្ធិឯកជន ទោះបីថាកន្លងអាជ្ញាធរនិងមន្ត្រីជំនាញខិតខំប្រកាសផ្សព្វផ្សាយហាមឃាត់យ៉ាងណាក៏ដោយ ក៏នៅតែមានបុគ្គលមួយចំនួនតូចឆ្លៀតឱកាសនិយមរំលោភបំពានឥតអ៊ៀនខ្មះ  ដោយឡែសកម្មភាពលួចរៀបខឿនថ្មដាក់លូចូលសមុទ្រចាក់ដី ពីសំណាក់លោកស្រីម៉ៅ ញ៉ីបនេះដែរ ត្រូវបានបងប្អូនប្រជាពលរដ្ឋដែលរស់នៅម្តុំស្រែយោល ឃុំអង្កោល ស្នើសុំឲ្យឯកឧត្តមអភិបាលខេត្ត អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ទីរជំនាញ មេត្តាជួយពិនិត្យមើលនិងមានចំណាត់ការលើម្ចាស់សំណង់ខាងលើនេះផងទាន។













0 Reviews:

Post a Comment