បន្ទាប់ពីបានឃើញសកម្មភាពនេះ ក្រុមការងារអ្នកសារព័ត៌មាន បានធ្វើការសាកសួរទៅកម្មករស៊ីឈ្នួលនោះ ដោយពួកគាត់បានលើកឡើងថា ពួកគាត់បានស៊ីឈ្នួលកាប់ព្រៃអោយលោក កង អៀង ប្រធានប្រជាការពារភូមិ ដោយក្នុងមួយថ្ងៃ៣០០០០មុឺនរៀល ភ្លាមនោះកម្មករម្នាក់ក្នុងចំណោម
០២នាក់បានជិះម៉ូតូទៅហៅលោក កង អៀង មកដើម្បីបកស្រាយអោយបានច្បាស់ពីដំណើររឿងនេះ។
តាមការលើកឡើងរបស់លោក កង អៀង បានរៀបរាប់ថាដីដែលរូបលោកបានជួលកម្មករអោយកាប់ព្រៃនេះគឺលោក ហ៊ុល វ៉េត មេភូមិឥន្ទជ័យជាអ្នកចែកអោយជាការដោះដូរជាមួយដីព្រៃជាប់មាត់ទន្លេ ដែលបានកាត់ទៅជាដីព្រៃជំនឿ ទើបមេភូមិអោយដីព្រៃនេះទៅអោយលោកវិញជាថ្នូរ។
ចំណែកលោក ហ៊ុល វ៉េត មេភូមិឥន្ទជ័យបានលើកឡើងថា ដីព្រៃដែលកំពុងតែធ្វើការកាប់នេះរូបលោកពិតជាបានចែកអោយលោក កង អៀង ពិតប្រាកដមែនប៉ុន្តែពុំមានធ្វើក្រដាសស្នាមអ្វីនោះទេ គឺគ្រាន់តែចុះឈ្មោះ រួចបញ្ជួនឯកសារទៅលោកមេឃុំរងចាំការសំរេចពីថ្នាក់លើ។
សំណួរសួរថា ចុះបើឯកសារពុំទាន់បាជាក់លាក់និងច្បាស់ផងហេតុអ្វីបានជាលោក ហ៊ុល វ៉េត មេភូមិឥន្ទជ័យហ៊ានបើកដៃអោយលោក កង អៀង ប្រធានប្រជាការពារភូមិ ជួលអោយកម្មករកាប់ព្រៃយ៉ាងអនាធិបតេយ្យយ៉ាងដូច្នេះ?
ហើយការបែងចែកដីព្រៃរបស់លោក ហ៊ុល វ៉េត នៅចំនុចខាងលើ តើលោកអភិបាលស្រុកសំបូរបានជ្រាបដែររឺទេទាន?
រឺមួយអាងខ្លួនជាមេភូមិ មានសិទ្ធិអំណាចចេះចាត់ចែងដីព្រៃរបស់រដ្ឋតាមទំនើងចិត្តបាន!
ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាមានវិធានការចាត់កំលាំងក្រោមឱវាតត្រួតពិនិត្យការងារនេះផងទាន។
0 Reviews:
Post a Comment