ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងមានទាំងសិស្សសាលាផងនោះប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងជារាល់ថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន តាមបណ្ដាលភូមិទាំងនេះហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះឬមួយទទួលបានលាភសក្ការៈទើបបើកភ្លើងខៀវឲ្យម្ចាស់ទីតាំងទាំងនេះបើកល្បែងស៊ីសងលេងបានយ៉ាងរលូនដូចច្នេះ។
ប្រជាពលរដ្ឋលើកឡើង
ថាល្បែងស៊ីសងទាំងនេះហើយដែលជាដើមចមឲ្យកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគាស់ផ្ទះ អំពើហឹង្សារក្នុងគ្រួសារហេតុអ្វី អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន
ជាសិសេសលោក
វិរះសេនីយ៍ត្រីប៉ាងហៀងអធិការនគរបាលក្រុងបាត់ដំបងនៅរក្សាភាពស្ងៀមស្ងាត់មិនចុះបង្ក្រាប។
ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបងសូមសំណូមពរដល់លោក ឧត្តមសេនីយ៍ទោ សាតគឹមសាន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងឯកឧត្តមសុខលូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងចាត់កម្លាំងជំនាញក្រោមឱវាទចុះស្រាវជ្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើទាំងនេះផង!ដើម្បីភូមិឃុំមានសុវត្ថិភាពផងទាន។
0 Reviews:
Post a Comment