Thursday, September 28, 2023

ល្បែងសុីសង{ជល់មាន់និងឆ្នោតឡូតូ}តាមប្រពន្ធ័អនឡាញកុំពុងរីកដូចផ្សិត តាមបណ្ដាលភូមិ មួយចំនួនក្នុងក្រុងបាត់ដំបងមន្ត្រីអាជ្ញាធរ មិនបង្ក្រាប!!!




(បាត់ដំបង)៖ ល្បែងស៊ីសង ជាដើមចមឲ្យកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគាស់ផ្ទះ អំពើហឹង្សារក្នុងគ្រួសារហេតុអ្វី អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន នៅតែបណ្ដែតបណ្ដោយឱ្យមានល្បែងស៊ីសងទាំងនេះបន្តទៅទៀតមិនបង្ក្រាប។ នៅពេលថ្មីៗនេះគេសង្កេតឃើញថាល្បែងស៊ីសងជល់ម៉ាន់និងឆ្នោតឆ្នោតឡូតូតាម ប្រព័ន្ធអនឡាញ កំពុងពេញនិយម តាមរោងកាហ្វេភូមិមហាទេពសង្កាត់ស្វាយប៉ោងក្រុងបាត់ខេត្តបាត់ដំបង ប៉ុន្តែមិនឃើញអាជ្ញាធរ មានសមត្ថកិច្ច ចុះបង្ក្រាបឡើយ។ ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងជារាល់ថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន តាមបណ្ដាលភូមិទាំងនេះហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះឬមួយទទួលបានលាភសក្ការៈទើបបើកភ្លើងខៀវឲ្យម្ចាស់ទីតាំងទាំងនេះបើកល្បែងស៊ីសងលេងបានយ៉ាងរលូនដូចច្នេះ។ កន្លងមកគេសង្កេតឃើញថាអាជ្ញាធរតាមមូលដ្ឋានធ្លាប់បានចុះធ្វើកិច្ចសន្យាប៉ុន្តែហាក់បីគ្មានប្រសិទ្ធភាពចំពោះទីតាំងទាំងនេះទេ។ ប្រជាពលរដ្ឋលើកឡើងថា អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានជាសិសេសលោក វរះសេនីយ៍ត្រី ពេជ្រសារ៉ែនអធិការនគរបាលក្រុងបាត់ដំបងនៅរក្សាភាពស្ងៀមស្ងាត់មិនចុះបង្ក្រាប។ ប្រជាពលរដ្ឋដែលរស់នៅក្នុង ភូមិមហាទេពសង្កាត់ស្វាយប៉ោងក្រុងបាត់ខេត្តបាត់ដំបង សូមសំណូមពរដល់លោកឧត្តមសេនីយ៍ទោ​ សាត​គឹមសាន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងឯកឧត្តមសុខលូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងចាត់កម្លាំងជំនាញក្រោមឱវាទចុះស្រាវជ្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើទាំងនេះផង!ដើម្បីភូមិឃុំមានសុវត្ថិភាពផងទាន។






0 Reviews:

Post a Comment