Sunday, September 10, 2023

នៅថ្ងៃថ្ងៃចន្ទទី 11ខែកញ្ញាឆ្នាំ២០២៣លោកមេឃុំបបានដឺកនាំកម្លាំងចម្រុះនិងប្រជាពលរដ្ឋចុះបង្ក្រាបបទល្មើសនេសាទ



(កណ្តាល)នៅថ្ងៃថ្ងៃចន្ទទី 11ខែកញ្ញាឆ្នាំ២០២៣ ដោយទទួលបានបទបញ្ជាពីលោក ជឺ គីមហៃ អភិបាលនៃគណៈអភិបាលស្រុកស្អាង លោក យ៉ុង យ៉ុន មេឃុំកោះខែលបានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាល ប្រជាការពារ និងប្រជាពលរដ្ឋ សហការជាមួយអង្គការការពារអភិរក្ស និងធនធានធម្មជាតិអភិវឌ្ឍន៍ ដឹកនាំដោយលោក ឈាង សុបុណ្យ ប្រធានសាខាខេត្តកណ្ដាល បានចុះបង្ក្រាបទល្មើសនេសាទនៅចំណុចភូមិទេពអរជូនភូមិព្រែកកែវភូមិកោះខែរភូមិព្រែកប៉ាងនិងភូមិដើមព្រីងដោយបំផ្លាញឧបករណ៍នេសាទខុស រួមមានស្បៃមុង ប្រវែង ១២០០ ម៉ែត្រ លូស្បៃ៦មុខ បង្គោលឫស្សី ៥២០ ដើម និងប្រលែងកូនត្រីគ្រប់មុខចំនួន ជាង ១ លានក្បាល។ ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំកោះខែលសាទរយ៉ាងខ្លាំងចំពោះចំណាត់ការរបស់លោកមេឃុំដើរបានចុះបង្ក្រាបនិងទប់ស្កាត់កុំឱ្យមានកើតបទល្មើសនេសាទដើម្បីរក្សាធនធានធម្មជាតិមច្ឆាជាតិទុកឱ្យកូនចៅជំនាន់ក្រោយ។









0 Reviews:

Post a Comment