ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងជារាល់ថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន តាមបណ្ដាលភូមិទាំងនេះហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះឬមួយទទួលបានលាភសក្ការៈទើបបើកភ្លើងខៀវឲ្យម្ចាស់ទីតាំងទាំងនេះបើកល្បែងស៊ីសងលេងបានយ៉ាងរលូនដូចច្នេះ។
ប្រជាពលរដ្ឋលើកឡើង
ថាល្បែងស៊ីសងទាំងនេះហើយដែលជាដើមចមឲ្យកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគាស់ផ្ទះ អំពើហឹង្សារក្នុងគ្រួសារហេតុអ្វី អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន
ជាសិសេសលោក
វរសេនីយ៍ឯក ប៉ាកជាតិ អធិការនគរបាលស្រុកស្រីសន្ធរនៅរក្សាភាពស្ងៀមស្ងាត់មិនចុះបង្ក្រាប។
ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំព្រែកពោធិ៍ស្រុកស្រីសន្ធរសូមសំណូមពរដល់លោក ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងឯកឧត្តមអ៊ុនចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមចាត់កម្លាំងជំនាញក្រោមឱវាទចុះស្រាវជ្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើទាំងនេះផង!ដើម្បីភូមិឃុំមានសុវត្ថិភាពផងទាន។
0 Reviews:
Post a Comment