ប្រជាពលរដ្ឋនិងមហាជនលើកឡើងថាបើម្ចាស់ផ្ទះធ្លាប់ធ្វើកិច្ចសន្យាហើយនៅតែបើកល្បែងស៊ីសងអាប៉ោងបានយ៉ាងរលូនដូច្នេះហេតុអ្វីលោកអនុសេនីយ៍ឯកប៉ាំងមិនានាយប៉ុស្តិស្តីទីកំពង់សំណាញ់និងលោកវរសេនីយ៍ឯកយីវណ្ណដាអធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅរក្សាភាពស្ងៀមស្ងាត់មិនចុះបង្ក្រាប។
ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងអាប៉ោងទាំងយប់ទាំងថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះឬមួយទទួលបានលាភសក្ការៈទើបបើកភ្លើងខៀវឲ្យម្ចាស់ទីតាំងមួយនេះបើកល្បែងស៊ីសងលេងបានយ៉ាងរលូនដូចច្នេះ។
ប្រជាពលរដ្ឋរស់នៅភូមិថ្មីសង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅសូមសំណូមពរដល់
ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល គួរតែយកចិត្តទុកដាក់ចាត់កម្លាំងជំនាញនៃស្នងការចុះជ្រាវស្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើទាំងនេះផង!ដើម្បីគោរពតាមប្រសាសន៍ដល់ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង និងរក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះ ព្រោះថាល្បែងស៊ីសងជាដើមចមបង្កើតបទល្មើស។
0 Reviews:
Post a Comment