Wednesday, June 7, 2023

លោក រ៉េត កំពង់តែ គៀងគរប្រជាពលរដ្ឋអោយចូលទៅកាប់ព្រៃឈើធនធានធម្មជាតិ យកមកលក់អោយខ្លួនជារៀងរាល់ថ្ងៃ អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធមិនហ៊ានបង្ក្រាប....



ខេត្តកំពង់ធំ ÷ កាកាប់បំផ្លាញព្រៃឈើនៅតែកើតមានឡើងដ៌ដែលទោះបីជាមានបទបញ្ជាដ៏មុឹងម៉ាត់របស់ឯកឧត្តមនាយឧត្តមសេនីយ សៅ សុខា អោយបង្ក្រាបរាល់បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់យ៉ាងណាក៏ដោយ ។ នៅពេលថ្មីនេះលោក រ៉េត កំពុងតែប្រើយុទ្ធវិធីគៀងគរប្រជាពលរដ្ឋអោយទៅកាប់ឈើធនធានធម្មជាតិដែលជាសម្បត្តិរបស់រដ្ឋ ចេញពីព្រៃឡង់ មកស្តុកទុក លក់អោយខ្លួននៅភូមិអូរក្រពើរ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីពុះជ្រៀកឲ្យក្លាយជាអុស រួចដឹកបន្តយកទៅលក់ចែកចាយនៅតាមខេត្តនានា។ តាមការសាកសួរប្រជាពលរដ្ឋដែលកំពុងតែធ្វើសកម្មភាពដឹកជញ្ជួននៅទីនោះបានបញ្ជាក់ថា ក្នុងមួយថ្ងៃៗពួកគាត់ពុំមានការព្រួយបារម្ភនិងអជ្ញាធរ មន្ត្រីជំនាញណាមកសួរនាំអ្វីនោះទេដោយមានថៅកែឈ្មោះ រ៉េត និងបក្សពួកបានរត់ការអស់ហើយ។ មួយវិញទៀតតាមការបញ្ជាក់ពីលោក បូ ដែលជាមេការនិងអ្នកមើលការខុសត្រូវនៅទីតាំងខាងលើបានប្រាប់ថាទីតាំងស្តុកអុសគីបធម្មជាតិនេះគឺជារបស់លោក រ៉េត តែបើមានខាងណាគេមកសួរនាំអោយទំនាក់ទំនងទៅលោក ទៅព្រោះគេមានតួនាទីជាអ្នកដោះស្រាយ ចំណែកឯរូបលោកវិញត្រឹមជាអ្នកមើលការខុសត្រូវរឿងវាស់អុសក្នុងមួយថ្ងៃបានប៉ុន្មានគីបតែប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ប្រភេទអុសម៉ែតគីបនៅចំនុចភូមិអូរក្រពើ ឃុំបឹងល្វាខាងលើនេះ ចេញតាមអូរកំពប់អំបិលកាត់តាមស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើអូរកំពប់អំបិល ដែកស្នាក់ការនោះគ្រប់គ្រងដោយលោក ម៉ុល វណ្ណានាយរងផ្នែករដ្ឋបាលព្រៃឈើអូរកំពប់អំបិល រួចបន្តដំណើរឆ្ពោះទៅផ្លូវ១០២ កាត់មុខស្នាក់ការរដ្ឋបាលព្រៃឈើក្រយា ដែលគ្រប់គ្រងដោយលោក ឈៀង មាលា នាយសង្កាត់ បានយ៉ាងរំភើយដោយគ្មានការទប់ស្កាត់ពីមន្ត្រីជំនាញនោះឡើយ។ ប្រជាពលរដ្ឋហាក់អស់ក្តីសង្ឃឹមនិងមន្ត្រីជំនាញពាក់ព័ន្ធដោយបើកដៃអោយឈ្មួញធំៗដឹកជញ្ជូនឈើនិងអុសបានយ៉ាងរលូន ចំណែកពួកគាត់ដឹកតែ២-៣ដុំតាមរយះគោយន្តកន្ត្រៃវិញមិនបានទេ។ 
មតិមួយចំនួនបានលើកឡើងថា ដាក់ស្នាក់ការមេព្រៃត្រង់ណារលាយព្រៃត្រង់នោះ បើមន្ត្រីរដ្ឋបាលព្រៃឈើមិនបើកដៃ ធ្វើម្តេចជនខឹលខូចហ៊ានចូលកាប់និងដឹកជញ្ជូនឈើបានយ៉ាងរលូនទេ។
 មតិមហាជនបានចោទជាសំនួរសួរថា តើមន្ត្រីជំនាញពាក់ព័ន្ធពិសេសផ្នែករដ្ឋបាលព្រៃឈើ លោក ម៉ុល វណ្ណានាយរងផ្នែក ស្នាក់ការរដ្ឋបាលព្រៃឈើ (អូរកំពប់អំបិល) និងលោកឈៀង មាលា នាយសង្កាត់រដ្ឋបាល (ស្នាក់ការក្រយា) ដាក់ស្នាក់ស្នារការពារព្រៃឈើ រឺក៏ដាក់ស្នាក់ការដេកចាំយកលុយពីឈ្មួញរកសុីខុសច្បាប់បទល្មើសព្រៃឈើ? ប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេត្តាចាត់វិធានការណ៍ទប់ស្កាត់បទល្មើសព្រៃនៅក្នុងទឹកនៃខេត្តកំពង់ធំផងទាន ពិសេស ឈ្មោះ រ៉េត ជាមេឈ្មួញដឹកជញ្ជូនឈើនិងអុសយ៉ាងគគ្រឹកគគ្រេង ភ្លូកទឹកភ្លូកដី ខូចផ្លូវ ខូចស្ពាន ពិសេសសម្បត្តិធនធានធម្មជាតិដែលជាសម្បត្តិរដ្ឋ សម្បត្តិរួមផងទាន៕

 អង្គភាពសារព័ត៌មានយើងខ្ញុំធ្វើការផ្សព្វផ្សាយរិះគន់ក្នុងន័យស្ថាបនាជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមពិត អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីមន្ត្រីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងម៉ោងធ្វើការ សូមអរគុណ៕








0 Reviews:

Post a Comment