Sunday, June 18, 2023

ប្រជាពលរដ្ឋជាច្រើនក្នុងមូលដ្ឋានរិះគន់អាជ្ញាធរខណ្ឌដូនពេញមិនហ៊ានបង្ក្រាបទីតាំងបើកល្បែង(ភ្នាល់បៀរ ភ្នាល់បាល់)តាមប្រព័ន្ធអនឡាញ នៅតែបណ្ដោយឲ្យបើកដំណើរការយ៉ាងរលូនក្នុងសង្កាត់ស្រះចក!




ភ្នំពេញ: ប្រជាពលរដ្ឋនិងមហាជនជាច្រើន ក្នុងសង្កាត់ស្រះចក កំពុងរិះគន់អាជ្ញាធរមានសមត្ថកិច្ច ខណ្ឌដូនពេញ ពិតជាមិនហ៊ានបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់( ភ្នាល់បាល់ ភ្នាល់បៀរ)និងល្បែងស៊ីសងគ្រប់ប្រភេទជាច្រើនទៀត តាមប្រព័ន្ធអនឡាញស្ថិតនៅបណ្ដោយផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅតែបណ្ដែតបណ្ដោយឲ្យមានបើកលេងយ៉ាងរលូន ដោយមិនទាន់មានចំណាត់ការចុះបង្ក្រាបនោះទេ។ 
ទោះបីជាកន្លងមក ក៏ធ្លាប់ត្រូវបានប្រជាពលរដ្ឋល្អ រាយការណ៍ជូនលោកនាយប៉ុស្តិ៍សង្កាត់ស្រះចក ហើយអង្គភាពសារព័ត៌មានជាច្រើនបានចុះផ្សាយពីទីតាំងនេះរួចមកហើយដែរ ។
ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះប្រហែលជាមានបុណ្យបារមីខ្ពស់ ឬមានខ្នងបង្អែកពីក្រោយធំហើយ ទើបអាចបំបាំងភ្នែកសមត្ថកិច្ចថ្នាក់មូលដ្ឋានមើលមិនឃើញពីទីតាំងរបស់ខ្លួន?ឬដឹងហើយតែមិនហ៊ានចុះបង្ក្រាបទើបសម្ងំស្ងៀម ទុកជាឆ្នាំងបាយ ហើយមើលទៅ? ពាក់ព័ន្ធនឹងទីតាំងល្បែងស៊ីសងខាងលើនេះអង្គភាពសារព័ត៌មានយើង ក៏បានទំនាក់ទំនង រាយការណ៍ជូនទៅលោកនាយប៉ុស្តិ៍សង្កាត់ស្រះចក តាមរយៈទូរសព្ទខល ជាច្រើនដងតែពុំមានអ្នកលើក ក៏ព្យាយាមទំនាក់ទំនងតាមរយៈតេលេក្រាម មើលហើយតែមិនឆ្លើយតប។ 

 ប្រជាពលរដ្ឋនិងមហាជនសំណូមពរដល់ដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញ សូមជួយដាក់កម្លាំងជំនាញគណៈបញ្ជាការឯកភាពចុះត្រួតពិនិត្យទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង៕







0 Reviews:

Post a Comment