Saturday, May 27, 2023

ល្បែងភ្នាល់ទឹកភ្លៀងចាប់ផ្ដើម កក្រើកសាជាថ្មីផ្អើលទីក្រុងភ្នំពេញ ហើយនៅឡើយសមត្ថកិច្ច មិនទា ន់បង្ក្រាប


ភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថាល្បែងសុីសង{ភ្នាល់ទឹកភ្លៀង}ខុសច្បាប់ ស្ថិតក្នុង សង្កាត់អូរឬស្សីទី2 ខណ្ឌ7មករា រាជធានីភ្នំពេញ ឃើញក្រុមអ្នកញៀនល្បែងបានចាប់ផ្តើមដំណើរការ បើកលេងជាបណ្តើរៗទៀតហើយ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់ដូចជារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាប! សង្ស័យជាឆ្នាំងបាយរបស់អស់លោក អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ផងក៏មិនដឹង! សូមរំលឹកថា: កាលនៅថ្ងៃទី17 ខែកញ្ញា ឆ្នាំ2022 -បានកន្លងផុតទៅនេះ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យអភិបាលរាជធានី ទាំង25 ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង… សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ! អាជ្ញាធរនិងសមត្ថកិច្ច ទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។ 
 ប៉ុន្តែដោយឡែកទីតាំងបនល្បែងសុីសង{ភ្នាល់ទឹកភ្លៀង}ខុសច្បាប់ ស្ថិតនៅ សង្កាត់អូរឬស្សីទី2 ខណ្ឌ7មករា កំពុងបើកលេងយ៉ាងអនាធិបតេយ្យ នៅតាមលើដំបូលផ្ទះ ខ្ពស់ៗនិងនៅតាមដំបូលអាគារ ផងដែរ តែខាងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋនៅក្នុងមូលដ្ឋាន ហាក់ដូចជាស្រវាំងភ្នែក មើលមិនឃើញ សង្ស័យត្រូវថ្នាំសណ្តំហើយមើលទៅ ទើបដើរបញ្រ្ចាសទិសផ្ទុយ ពីគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង7ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

ទាក់ទិនទៅនិងទីតាំងបនល្បែងសុីសង{ភ្នាល់ទឹកភ្លៀង}ខុសច្បាប់ ស្ថិតនៅក្នុងមូលដ្ឋានខាងលើ ប្រជាពលរដ្ឋលើកឡើងថា: ល្បែងខុសច្បាប់ទាំងនេះជាបញ្ហាមួយដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចប្តីនិងកូន ពួកគាត់មានការផុងខ្លួននិងការលេងល្បែងស៊ីសងខុសច្បាប់ទាំងនេះ ជាហេតុ!ធ្វើឲ្យកើតមាន អសន្តិសុខ កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម ក៏ដោយសារកើតចេញពីល្បែងខុសច្បាប់ទាំងនេះ ។ 

 ទោះបីជាយ៉ាងណាក្តី ពលរដ្ឋក៏ដូចមហាជនទូទៅ ស្នើសូមដល់ លោកថេងសុថុលអភិបាលនៃគណះអភិបាលខណ្ឌ7មករាជាប្រធានបង្ក្រាបល្បែងស៊ីសងចំរុះ មិនគួរមើលរំលង គួរតែចាត់កម្លាំងជំនាញ ចុះត្រួតពិនិត្យ និងធ្វើការបង្ក្រាប!ទីតាំងបនល្បែងសុីសង{ភ្នាល់ទឹកភ្លៀង}ខុសច្បាប់ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង7ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន៕





0 Reviews:

Post a Comment