ខេត្តព្រះវិហារ: លោកស្រី ហែម សុគុណពិសី អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត ចុះជួយឃុំគូលែនត្បូង រួមជាមួយក្រុមការងារបានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ចែកជូនដល់ ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ២០គ្រួសារ កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ ស្ថិតក្នុងឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
មានមតិសំណេះសំណាលនាឱកាសនោះ លោកស្រី ហែម សុគុណពិសី បានពាំនាំនូវ ប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាពិសេសឯកឧត្តម គីម រិទ្ធី អនុប្រធានគណកម្មាធិការបក្សខេត្ត និងជាអភិបាល ខេត្តព្រះវិហារ ដល់បងប្អូនប្រជា ពលរដ្ឋ ដោយក្តីអាណិតអាសូរ និងសោកស្ដាយជាទីបំផុត ចំពោះឧបទ្ទវហេតុដោយគ្រោះធម្មជាតិ ដែលបានបំផ្លាញនៅទ្រព្យសម្បត្តិ របស់បងប្អូន ដែលរងគ្រោះដោយ សារខ្យល់កន្រ្តាក់ ព្រមទាំងបានអំពាវនាវ ដល់ប្រជាពលរដ្ឋ ទាំង អស់ សូមមានការប្រុងប្រយ័ត្ន ចំពោះ ផ្គរ រន្ទះ នៅពេលមានភ្លៀងត្រូវបិទទូរសព្ទ ទូរទស្សន៍ និងស្វែងរកកន្លែងដែលមានសុវត្ថិភាព និងរក្សាឱ្យបាននូវអនាម័យ ហូបស្អាត ផឹកស្អាត រស់ នៅស្អាត ។
សម្ភារៈដែលបានផ្ដល់ជូននាឱកាសនោះរួមមានក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥ គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៉ីវ១យួរ និងថវិកាចំនួន ២០,០០០រៀល ព្រមទាំងបានឧបត្ថម្ភដល់ស្នាក់ការបក្សឃុំចំនួន៣០០.០០០រៀល។
ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី ហែម សុគុណពិសី រួមជាមួយក្រុម ការងារ ក៏បាននាំយក នូវសម្ភារៈមួយចំនួន និងថវិកា ២០ម៉ឺនរៀល ទៅចូលរួមបុណ្យសព និងរំលែកទុក្ខ ដល់បង ប្អូនប្រជាពលរដ្ឋ ដែលកូនទើបតែទទួលមរណភាពនៅថ្ងៃនេះផងដែរ៕មន្ទីរព័ត៌មានខេត្តព្រះវិហារ
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNHFzQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--c5f23080f14c4c21ec4ccb0a02b55c7648eee24c/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/AA21E765-AD11-4F9D-9766-0F39C47.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNGlzQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--3adef1a05b954e5f7604d3e68e763a131b74a318/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/C13E12B6-E761-43DA-962A-1DACF4F.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNGFzQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--18cff54a7fe419afb34629256db66ad41690d05d/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/AE70A38B-36D5-4C06-979B-0D486D8.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNFdzQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--9e317481a9470f18f31f832e6e82b48222006b76/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/F8D982B6-226D-48C4-B69E-2926AD8.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNGVzQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--1aad27896b04dee0e6e652df7c2f9428c97f3cc3/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/8979E3C2-EA78-406D-ABBE-028B517.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNG1zQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--a9895a82227a2be741742301962ff491bcf5debc/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/48519555-4DD1-4C71-A209-248612A.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNHVzQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--f8a819d17a522a7daf732c54fb302c3af7e3b30d/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/35566C3E-DB3A-433D-AB7F-67C9831.jpeg)
0 Reviews:
Post a Comment