Wednesday, March 15, 2023

ទីតាំងមាន់ជល់តាមអនឡាញ ក្នុងមូលដ្ឋាន ស្រុកភ្នំស្រួចបើកដំណើដំណើការយ៉ាងរលូន


(កំពងស្ពឺ)៖ពិតជាខ្លាំងមែន ស្បែងសុីសងជាច្រើនកន្លែងកំពង់បើកលេងយ៉ាងកក្រើក ស្ថិតក្នុងឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺដោយមិនខ្លាច អាជ្ញាធរមានសមត្ថកិច្ច ចុះមកបង្ក្រាបឡើយ។ 
 យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងមាន់ជល់ តាមអនឡាញទាំង នេះប្រហែលជាមានការសែនព្រេនដល់ម្ចាស់ទឹកម្ចាស់ដីខ្មោចព្រាយបីសាច ជារៀងរាល់សិល៍្បហើយមើលទៅ ទើបអាចបង្វែរទិសមិនឲ្យសមត្ថកិច្ចណាហ៊ានចុះបង្ក្រាបអញ្ចឹង។

 ប្រភពបានបន្តទៀតថា៖ ទីតាំងបនល្បែងស៊ីសងមាន់ជល់តាម អនឡាញទាំងនេះ កំពុងតែបង្កបង្កើននូវកំណើនពពួកចោរលួច ឆក់ ប្លន់ ដោយសារតែចាញ់ល្បែង ស៊ីសងនេះឯង ចំណែកឯលោកវរសេនីយ៏ឯកសាយប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួចបែរជាសម្ងំស្ងៀមដូចត្រូវថ្នាំសណ្តំ អញ្ចឹង។ ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនង ផ្តល់ព័ត៌មានដល់លោក អធិការស្រុកស្រុកភ្នំស្រួចហើយ ប៉ុន្តែលោកបានត្រឹមតែឆ្លើយថា (បាទទទួលបាន) ចាំឲ្យ ប៉ុស្តិ៍ទៅមើល តែមិនហ៊ានបង្ក្រាប។ មហាជនបានសំណូមពរដល់លោក លោក​ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ សូមជួយចាត់វិធានការ ទៅលើបនល្បែងស៊ីសងមាន់ជល់តាមអនឡាញ នៅស្រុក ភ្នំស្រួចនេះផងដើម្បីស្រប តាមគោលការណ៍ ភូមិ ឃុំ មានសុវត្តិភាព ទាំង៧ចំណុចទាន ៕






0 Reviews:

Post a Comment