Sunday, February 19, 2023

ល្បែងសុីសងរីដូចផ្សិតក្នុងសង្កាត់ច្បារមនក្រុងច្បរមនមន្ត្រីអាជ្ញាធរ រក្សាភាពស្ងៀមស្ងាត់!!!

(កំពង់ស្ពឺ)៖ ល្បែងស៊ីសង កំពុងតែរីកដូចផ្សិតតាមបណ្តាលភូមិមួយចំនួនក្នុងក្រុងច្បារមនជាពិសេសក្នុងភូមិតាម៉ុលសង្កាត់ច្បារមនក្រុងច្បារមនខេត្តកំពង់ស្ពឺ មិនដែលឃើញអាជ្ញាធរ មានសមត្ថកិច្ច ចុះបង្ក្រាបឡើយ។ ប្រជាពលរដ្ឋលើកឡើងថា៖ទីតាំងបើកភ្នាល់ជល់មាន់ តាមប្រព័ន្ធអនឡាញ ឆ្នោតឡូតូនិងកន្ទុយលេខជាច្រើនកន្លែងក្នុងក្រុងច្បារមនកំពុងលេងយ៉ាងកក្រើកមិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចបង្កាបទេប្រហែលជាទីតាំងនោះបានបង់លុយឲ្យសមត្ថកិច្ចអស់ហើយមើលទៅ ទើបលេងបានយ៉ាងរលូន។ គួររំលឹកផងដែរកន្លងកមនៅថ្ងៃទី17 ខែកញ្ញាឆ្នាំ2022សម្តេចតេជោហ៊ុនសែនបានចេញបទបញ្ជឲ្យអភិបាលទាំង25ខេត្តក្រុងឲ្យបិទទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់មិនឲ្យកើតមានឡើយ ទោះមានអាជ្ញាប័ណ្ណឬមិនមានអាជ្ញាប័ណ្ណក៏ដោយ នៅពេលថ្មីៗនេះគេសង្កេតឃើញថាចាប់ផ្តើមបើកលេងយ៉ាងកក្រើកឡើងវិញហើយនៅក្នុងភូមិតាម៉ុលសង្កាត់ច្បារមនក្រុងច្បារមនខេត្តកំពង់ស្ពឺ។ ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងជារាល់ថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចតាមមូលដ្ឋានក្នុងសង្កាត់ច្បារមនក្រុងច្បារមនហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះ។ ក្តីកង្វល់បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខទុកនិងសុវត្ថិភាពរបស់ពួកគាត់ នៅពេលយប់ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសង ទីកន្លែងនោះមិនយូរមិនឆាប់ទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគាស់ផ្ទះ ជាពិសេសអំពើហឹង្សារក្នុងគ្រួសារ ជាក់ជាមិនខាន ព្រោះថាទីតាំងទាំនោះគឺសម្បូរទៅដោយអ្នកមានលុយចូលទៅលេងជាប្រចាំរាល់ថ្ងៃ។ ពាក់ព័ន្ធនិងល្បែងសុីសងខាងលើប្រជាពលរដ្ឋដែលរស់នៅក្រុងច្បារមនសង្ឃឹមថាលោកហុងម៉ារ៉ាឌីអភិបាលក្រុងច្បារមននិងលោក វរសេនីយ៍ឯក ឯកអ៊ូចហៀងអធិការក្រុងច្បារមនគួរតែចាត់កម្លាំងក្រោមឱវាទចុះមកស្រាវជ្រាវនិងចាត់វិធានការបង្ក្រាបទីតាំងបើកល្បែងស៊ីសងខាងលើនេះផង មិនគួរណាមើលរំលងទេ!!ចៀសវាងមានការរិះគន់ពីបងប្អូនប្រជាពរដ្ឋនិងមហាជន ដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតគ្នាជាប្រព័ន្ធដើម្បីបើកភ្លើងខៀវឲ្យមានបទល្មើសក្នុងមូលដ្ឋានហើយមិនហ៊ានបង្ក្រាប??? ប្រជាពលរដ្ឋដែលរស់នៅក្រុងច្បារមនសូមសំនុំពរដល់លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ គួរតែយកចិត្តទុកដាក់ចាត់កម្លាំងជំនាញនៃស្នងការចុះជ្រាវស្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើទាំងនេះផង!ដើម្បីគោរពតាមប្រសាសន៍ដល់ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង រក្សាសន្តិសុខនិងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមបង្កើតបទល្មើស។















0 Reviews:

Post a Comment