នាឱកាសនោះដែរ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានសង្កត់ធ្ងន់ថា កម្លាំងនគរបាលទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន កុំបង្កើតឱ្យមានកំហុសឱ្យសោះ ដើម្បីជៀសឲ្យផុតពីការដាក់វិន័យរបស់ថ្នាក់លើ។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានឱ្យដឹងថា កន្លងមកមានកម្លាំងនគរបាលមួយចំនួនតូចបានធ្វើកិច្ចការងារមានកំហុសប៉ះពាល់ជាមួយប្រជាពលរដ្ឋ ហើយបានរងការបង្ហោះរូបភាពតាមបណ្តាញព័ត៌មានសង្គមនូវការរិះគន់និងប៉ះពាល់សេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ ហើយមន្រ្តីនគរបាលដែលប្រព្រឹត្តខុសនោះត្រូវបានថ្នាក់លើដាក់វិន័យជាបន្តបន្ទាប់នោះហើយផងដែរ។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានបន្តទៀតថា ក្រោយគេមើលឃើញថាក្នុងរយៈពេលចុងក្រោយទោះបីជាស្ថានភាពបទល្មើសមានការថយចុះក៏ដោយមន្ត្រីនគរបាលត្រូវមានការសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពតួនាទី ភារកិច្ច តាមឋានានុក្រម មានវិន័យរបស់កងកម្លាំងនគរបាលជាតិ ដើម្បីថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សារណ:សុវត្ថិភាពសង្គមជូនប្រទេសជាតិប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយជំរុញការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពដល់មូលដ្ឋាននានាឱ្យចំគោលដៅស៊ីជម្រៅ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ក៏បានផ្ដាំផ្ញើដល់មេប៉ុស្តិ៍ទាំងអស់ ដែលចូលរួមទីនេះទៅដល់មូលដ្ឋានវិញ ត្រូវចេះសហការគ្នាអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកដើម្បីឱ្យអង្គភាពរបស់ខ្លួនមានការរីកចម្រើនត្រូវចេះជួយការពារប្រជាពលរដ្ឋរាល់ការលំបាកសុខទុក្ខរបស់គាត់ ចុះតាមដានជាប្រចាំនៅតាមភូមិ ឃុំចុះផ្សព្វផ្សាយពីសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋពិសេសបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ គ្រោះធម្មជាតិ និងបទល្មើសផ្សេងៗ ហើយត្រូវសហការជាមួយអាជ្ញាធរភូមិ ឃុំ ប្រជាពលរដ្ឋដែលនៅក្នុងតំបន់មូលដ្ឋានជំរុញ និងលើកទឹកចិត្តនូវអ្វីដែលគាត់ខិតខំប្រឹងប្រែង។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ក៏បានជំរុញថ្នាក់ដឹកនាំ និងកងកម្លាំងត្រូវបង្កើនការយកចិត្តទុកដាក់លើការងារត្រូវធ្វើយ៉ាងណាពង្រឹងដឹកនាំកងកម្លាំងមានស្មារតីទទួលខុស ត្រូវសម្រាប់ការអនុវត្តតាមតួនាទី និងភារកិច្ចត្រូវចេះស្មោះត្រង់ចំពោះប្រជាពលរដ្ឋ ពិសេសការងារដែលបញ្ជារពីថ្នាក់លើទៅដល់ប៉ុស្តិ៍នគរបាលក្នុងការទទួលខុសត្រូវ និងឆ្លើយតបធ្វើអន្តរាគមន៍ទាន់ពេលវេលា។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ក៏បានចូលរួមលើកទឹកចិត្តដល់កម្លាំងប្រដាប់អាវុធទាំង៣ ត្រូវប្រចាំការឱ្យបានជាក់លាក់នៅតាមមូលដ្ឋាន ដើម្បីការពារជូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់លើបញ្ហាសេវាសាធារណៈ និងសន្តិសុខជូនប្រជាពលរដ្ឋជាអ្នកបម្រើជូនគាត់ឱ្យបានលឿនរហ័សជូនគាត់ដល់ផ្ទះ ចេះអប់រំជូនពួកគាត់ដើម្បីការពារសុវត្ថិភាពនៅក្នុងមូលដ្ឋានគ្រប់ៗគ្រួសារ ស្គាល់អំពីអនាម័យបរិស្ថាន និងភូមិស្អាត ផ្សព្វផ្សាយនៅតាមមូលដ្ឋានតាមផ្ទះឱ្យគាត់យល់ពីសុខសុវត្ថិភាពនៃបរិស្ថាន និងមានវិន័យ សីលធម៌ អាកប្បកិរិយា និងឥរិយាបថល្អជាមួយប្រជាពលរដ្ឋ។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿននេត ក៏បានថ្លែងអំណរគុណដល់ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំព្រមទាំងកងកម្លាំងទាំងអស់បានខិតខំកសាងនូវសមិទ្ធិផលជាច្រើននេះជាពិសេសការចូលរួមពីសប្បុរសជនដែលធ្វើឱ្យមិទ្ធផលនេះបានកើតមានឡើងនៅក្នុងស្នងការនគរបាលខេត្តកំពង់ធំ។
ជាមួយគ្នានោះ លោកស្នងការនគរបាលខេត្តបានធ្វើរបាយការណ៍សង្ខេបអំពីការសាងសង់នៅសមិទ្ធផល មានដូចជា អគារសាលប្រជុំ អគារមុខងារ ផ្ទះបាយថ្នាក់ដឹកនាំ ប្រចាំបញ្ជា កម្លាំងអន្តរាគមន៍ អគាររដ្ឋបាល រោងរថយន្តចំនួន០៣កន្លែង និងសមិទ្ធផលថ្មីៗជាច្រើនទៀត ដែលចំណាយថវិកាចំនួន ៦៦៥,៥៩៨ដុល្លារ ដោយមិនប្រើប្រាស់ថវិការដ្ឋនោះទេ។
លោកបន្តថា ថវិកាទាំងអស់នេះបានមកពីការជួយឧបត្ថម្ភគាំទ្ររបស់សប្បុរសជននិងក្រុមហ៊ុននានាតាមរយៈការអំពាវនាវចូលរួមអភិវឌ្ឍន៍កសាងអង្គភាពនេះ។ នៅក្នុងពិធីសម្ពោធសមិទ្ធផលនោះដែរគណ:ធិបតីបានផ្ដល់នូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៅដល់អតីតយុទ្ធជនជាច្រើននាក់ផងដែរ៕
0 Reviews:
Post a Comment