(ពេញភ្នំ)៖ ទីតាំងលួច ល្បែងស៊ីសង ជល់មាន់តាម ប្រព័ន្ធអនឡាញ កំពុងបើកដំ ណើរការ យ៉ាងកក្រើកនៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ គ្មានខ្លាចអាជ្ញាធរ មានសមត្ថកិច្ច ចុះបង្ក្រាបឡើយ។
គួររំលឹកផងដែរ កន្លងមកប្រមុខ រាជរដ្ឋាភិបាល ប្រកាសឲ្យបិទល្បែងស៊ីសង ទូទាំងប្រទេស ទោះមានអាជ្ញាប័ណ្ណឬមិនមានអាជ្ញាប័ណ្ណក៏ដោយ
នៅពេលថ្មីៗនេះគេសង្កេតឃើញថា
ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញចាប់ផ្តើមបើកលេងយ៉ាង កក្រើកឡើងវិញហើយ នៅក្នុងភូមិកោះក្របីសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងជារាល់ថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានក្នុង សង្កាត់ហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះឬមួយទទួលបានលាភសក្ការៈទើប បើកភ្លើងខៀវឲ្យម្ចាស់ទីតាំងបើកល្បែងស៊ីសងលេងបានយ៉ាងរលូនដូចច្នេះ។
ក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខទុកនិងសុវត្ថិភាពរបស់ពួកគាត់ នៅពេលយប់ព្រោះថា បើទីកន្លែងណាមានបើកល្បែងស៊ីសង ទីកន្លែងនោះមិនយូរមិនឆាប់ទេនឹងកើតមានអំពើចោរ កម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគាស់ផ្ទះ ជាពិសេសអំពើហឹង្សារក្នុងគ្រួសារ ជាក់ជាមិនខាន ព្រោះថាទីតាំងទាំនោះគឺសម្បូរទៅដោយអ្នកមានលុយរាប់លានចូលទៅលេងជាប្រចាំរាល់ថ្ងៃ។
ពាក់ព័ន្ធនិងល្បែងសុីសងខាងលើ៖លោកវរសេនីយ៍ឯកម៉ៅសឿត អធិការនគរបាលខណ្ឌច្បារអំពៅគួរតែចាត់កម្លាំងក្រោមឱវាទចុះមកស្រាវជ្រាវនិងចាត់វិធានការបង្ក្រាបទីតាំងបើកល្បែងស៊ីសងខាងលើនេះផង មិនគួរណាមើលរំលងទេ!!ចៀសវាងមានការរិះគន់ពីបងប្អូនប្រជាពរដ្ឋនិងមហាជន ដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតគ្នាជាប្រព័ន្ធដើម្បីបើកភ្លើងខៀវឲ្យមានបទល្មើសក្នុងមូលដ្ឋានហើយមិនហ៊ានបង្ក្រាប???
0 Reviews:
Post a Comment