Thursday, January 12, 2023

ល្បែងសុីសងគ្រប់ប្រភេទបើកលេងយ៉ាងរលូនស្ថិតក្នុងសង្កាត់បឹងត្របែកមិនខ្លាចមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចចុះមកបង្ក្រាបឡើយ


(ភ្នំពេញ)៖ ទីតាំងបើកស្បែងសុីសងខុសច្បាប់មួយកន្លែងកំពង់បើកលេងយ៉ាង ស្ថិតក្នុងផ្សាបឹងត្របែកថ្មីជាន់ទី(4)ក្នុងសង្កាត់បឹងត្របែកខណ្ឌ ចំការមនរាជធានីភ្នំពេញដោយមិនខ្លាច អាជ្ញាធរមានសមត្ថកិច្ច ចុះមកបង្ក្រាបឡើយ ប្រភពពីប្រជាពលរដ្ឋបានលើឡើងថាល្បែងសុីសងហ្គេមបាញ់និងល្បែងស៊ីផ្សេងៗទៀត ព្រៀបបានកាស៊ីណូ លេងយ៉ាងអាណាធិបតេយ្យនៅក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមន មិនដែលឃើញ មន្ត្រីអាជ្ញាធរ មានសមត្ថកិច្ចចុះមកបង្ក្រាបឡើយ ជាពិសេសលោកវរសេនីយ៍កឯកយិនសានអធិការនគរបាល ខណ្ឌចំការមនហាក់នៅស្ងាត់ស្ងៀម។
 គួររំលឹកកន្លងមក ប្រមុខ រាជរដ្ឋាភិបាល ប្រកាសឲ្យបិទល្បែងស៊ីសង ទូទាំងប្រទេស ទោះមានអាជ្ញាប័ណ្ណឬមិនមាន អាជ្ញាប័ណ្ណក៏ដោយ នៅពេលថ្មីៗនេះគេសង្កេតឃើញថា ល្បែងស៊ីសង ហ្គេមបាញ់ត្រីនិងល្បែងស៊ីសងគ្រប់ប្រភេទ កំពុងបើកដំណើរការយ៉ាងរលូន ក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមនរាជធានីភ្នំពេញ ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថាប្រហែលជាអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងសង្កាត់និងខណ្ឌបានឃុបឃិតគ្នាបើកដៃឲ្យមានបទល្មើសល្បែងសុីសងគ្រប់ប្រភេទទាំងនេះហើយទើបបានជាបើកលេងបានយ៉ាងរលូនដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមកបង្រ្កាបទាល់តែសោះ។
    
ប្រជាពលរដ្ឋសង្ឃឹមថា៖លោក ឧត្តមសេនីយ៍ឯក ស ថេតអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានី ភ្នំពេញគួរតែយកចិត្តទុកដាក់ចាត់កម្លាំងជំនាញនៃស្នងការចុះជ្រាវស្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើទាំងនេះផង!ដើម្បីគោរពតាមប្រសាសន៍ដល់ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង និងរក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះ ។





0 Reviews:

Post a Comment