Thursday, December 8, 2022

ប្រធានសហគមន៍ កំពុងបង្កើតបទល្មើសនេសាទយ៉ាងពេញបន្ទុកនៅពីមុខយករបាំងយ៉

(ខេត្តកណ្តាល) លោករុនប្រធានសហគមន៍ ចេះច្បាប់មិនគោរពច្បាប់ ទោះបីដឹងថាខុសច្បាប់ ហើយនៅតែធ្វើ នៅពេលថ្មីៗនេះ គេសង្កេតឃើញថាបទល្មើសនេសាទខុសច្បាប់គឺស្បៃមុងបានកើនឡើងនៅមុខ( របាំងយ៉)ដែលគេហៅថាត្រជៀករបាំងយ៉មួយកន្លែងក្ក្នុងស្រុកលើកដែកខេត្តកណ្ដាល បើតាមច្បាប់ជល់ផល និងច្បាប់សហគមន៍ ហាមដាច់ខាតមិនឱ្យដាក់ត្រចៀកស្បៃមុង និងក្រឡាញឹកនៅចំហៀងសងខាង ទេ បើតាមច្បាប់សហគមន៍ មានសិទ្ធិដាក់របាំងយ៉ ទន្ទឹមនិងពោះព្រែក មិនឱ្យលើសពីពោះព្រែកទេ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនេសាទ លក្ខណៈ គ្រូសារនៅក្នុងស្រុក លើកដែក បានប្រាប់ឲ្យដឹងថា បទល្មើសនេសាទ របាំងសាច់ ស្បៃម៉ុងរាប់រយម៉ែត្រ ដាក់យ៉ាងអាណាធិបតេយ្យ នៅពីមុខរបាំងយ៉សហគមន៍ 11ស្រុកលើកដែក រីឯអ្នកទៅបង្ក្រាបគ្មានទេ ព្រោះរបស់លោករុនប្រធាន សហគមន៍។ ប្រជាពលរដ្ឋ ដែលនេសាទលក្ខណៈគ្រួសារដូចជា ដាក់ម៉ង រាយសន្ទូច រាវលៀស អូសលៀស បានលើកឡើងថា ពួកគាត់ ត្រូវពួកក្រុមសហគមន៍ និងមន្ត្រីជលផល ដេញមិនឲ្យធ្វើការនេសាទនៅក្បែររបាំងយ៉នោះទេសូម្បីតែអ្នករាវលៀសក៏មិនលើកលែងដែរ។ ប្រជាពលរដ្ឋក៏ដូចជាមហាជនទូទៅ កំពុងមានចម្ងល់យ៉ាងខ្លាំងតើសហគមន៍បង្កើតឡើង ដើម្បីអ្វី បើប្រជាពលរដ្ឋមិនបានទទួលផលពីសហគមន៍នោះផង ប្រជាពលរដ្ឋបានបន្តទៀតថា ចាប់តាំង ពីបង្កើតសហគមន៍ ឡូនេសាទនៅថ្ងៃ10ខែសីហាឆ្នាំ2016 មកដល់ សព្វថ្ងៃ មិនដែលឃើញកសាងអ្វីក្នុងភូមិឃុំនោះទេ ឮសូរតែខាតរាល់តែឆ្នាំ។
 គួររំលឹកផងដែរ កន្លងទៅ អនុក្រឹត្យ លេខ'35អនក្រ ,បកចុះថ្ងៃទី05ខែមិនាឆ្នាំ2012ស្តីពីការំសាយឡូត៍នរសាទក្នុងខេត្តកណ្តាល កំពង់ចាម ព្រៃវែង និងតាកែវ ដើម្បីរៀបចំ ជាកន្លែង អភិរក្សជលផលនិងទុក្ខឲ្យ ប្រជាពលរដ្ឋ នេសាទលក្ខណៈគ្រួសារដើម្បីចិញ្ចឹមជីវិត គឺការលោភលន់របស់មនុស្សមួយចំនួនដែលចង់បានចង់មានមិនចេះស្កប់ស្កល់ ដោយប្រើមធ្យោបាយគ្រប់បែបគ្រប់យាងឃុបឃិតគ្នាជាមួយមន្រ្តីខូចខិលបំពានយកអ្វីដែលច្បាប់ហាមឃាត់ យកអ្វីដែលជាសម្បត្តិរួមទៅធ្វើជារបស់ផ្ទាល់ខ្លួន ក្រោមលេសសហគមន៍ ។

 ប្រជាពលរដ្ឋ នេសាទជាលក្ខណៈគ្រួសារ ពួកគាត់សូមសំណូមពរទៅឯកឧត្តម ឌិតទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មេត្តាដាក់ការស៊ើបអង្កេត មកលើលោកប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល ផងទាន ! ព្រោះអីបទល្មើសនេសាទ ប្រភេទរបាំងសាច់អួន ស្បែម៉ុងដាក់ពាសពេញផ្ទៃបឹង ក្នុងស្រុកលើកដែក អតីតឡូ 11។








0 Reviews:

Post a Comment