Tuesday, September 27, 2022

ទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោង ខុសច្បាប់ គ្រប់ប្រភេទ ជ្រកក្រោមស្លាក កាស៊ីណូ {ហ្ត្រេនដ្រាយហ្តនរីសត} មួយកន្លែងនៅក្នុងទឹកដី ឃុំសំពៅពូន ស្រុកកោះធំ ហ៊ានបើកឲ្យពលរដ្ឋចូលលេងល្បែងយ៉ាងអនាធិបតេយ្យ ផ្គើននិងប្រមុខថ្នាក់ដឹកនាំ…



ខេត្តកណ្តាល ÷ ពលរដ្ឋសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវឲ្យ ម្ចាស់ កាស៊ីណូ { ហ្រ្តេនដ្រាយហ្តនរីសត } មួយកន្លែងនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ហើយមើលទៅ បានហ៊ានបើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ យ៉ាងអនាធិបតេយ្យ ផ្គើននិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេ ចតេជោ ហ៊ុន សែន បើយោងតាមប្រជាពលរដ្ឋបានរាយការណ៍មកថា÷ ម្ចាស់ កាស៊ីណូ{ហ្រេ្គនដ្រាយហ្តនរីសត}មួយកន្លែងក្នុងមូលដ្ឋានខាងលើនេះ កំពុងកៀងគរពលរដ្ឋខ្មែរមកពីគ្រប់មជ្ឈដ្ឋានមកជុំ! ចូលលេងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នាំគ្នាស្រែកហ៊ោកញ្ជ្រៀវយ៉ាងទ្រហឹង ធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភនិងភ័យខ្លាច ក៍បាននាំគាលើកឡើងថា ល្បែងទាំងអស់នេះហើយ ដែលជាដើមចម ធ្វើឲ្យមានបញ្ហាអសន្តិសុខ និងអំពើចោរកម្ម និងបទល្មើសផ្សេងៗ កើតមាននៅក្នុងមូលដ្ឋានពួកគាត់ ដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សាជាដើម ។

 នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២-នេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យអភិបាល ទាំង ២៥ ខេត្តក្រុង ឲ្យបិទទីតាំងបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ ទាំងអស់មិនឲ្យកើតមាន ។ 

 ទន្ទឹមនេះបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ នាំគ្នាចាំមើល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និង ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល មានឆន្ទៈ ក្នុងការទប់ស្កាត់ ឬមួយបង្ក្រាប!ទីតាំងបនល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ ជ្រកក្រោមស្លាក កាស៊ីណូ {ហ្រ្គេនដ្រាហ្កនរីសត} មួយកន្លែងនៅក្នុងមូលដ្ឋានភូមិ/ឃុំ ខាងលើនេះ ដែរឬទេ? ៕












0 Reviews:

Post a Comment