សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានជម្រាបជូនប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភាថា ការងារចុះបញ្ជីដីរដ្ឋក្នុងខេត្ត សរុបចំនួន ១២,២៧៤ហិកតា ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ប្រគល់សិទ្ធិជូនក្រុមហ៊ុនធ្វើការជួល និងដោះដូរដើម្បីវិនិយោគ ចំនួន ១៦កន្លែង ស្មើនឹង ៥,៧៩៥ហិកតា ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងការអភិវឌ្ឍនៅមូលដ្ឋាន។ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សរុបតាំងពីចាប់ផ្តើមអនុវត្តន៍សម្រេចបាន ៥៦៩ភូមិ លើ ១ ០១០ភូមិ ស្មើ ៥៧ភាគរយ និងនៅសល់ ៤៤១ភូមិ ស្មើនឹង ៤៣ភាគ ដែលគ្រោងបញ្ចប់ នៅឆ្នាំ២០២៩ ហើយបច្ចុប្បន្ននេះក្រុមការងារមន្ទីរ ១០ក្រុម កំពុងដំណើរ
ការអនុវត្តន៍ចំនួន ៦៩ភូមិ លើ ៤៤១ភូមិ ដែលនៅសល់ ០៩ស្រុក។ នាឱកាសនោះដែរ ឯកឧត្តម សរ ចំរុង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដោះស្រាយបញ្ហាប្រឈមនានា ពាក់ព័ន្ធយន្តការដោះស្រាយករណីទំនាស់ដីធ្លី ដែលសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋធូរធារ កាត់បន្ថយភាពក្រីក្រ ។ ឯកឧត្តម ក៏បានជំរុញ និងលើកទឹកចិត្តដល់រដ្ឋបាលខេត្ត ត្រូវបន្តខិតខំអនុវត្តន៍ការងាររបស់ខ្លួន ឱ្យមានកាន់តែប្រសិទ្ធភាពខ្ពស់ ៕ ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara
0 Reviews:
Post a Comment