Friday, September 2, 2022

ឯកឧត្តមបណ្ឌិត ញឹម ខេមរា អញ្ជើញចូលរួមជាអធិបតីក្នុង «កម្មវិធីផ្តល់ព័ត៌មាន ស្តីពីយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍» នៅខេត្តសៀមរាប



សៀមរាប: ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលរួមជាអធិបតីក្នុង «កម្មវិធីផ្តល់ព័ត៌មាន
 ស្តីពីយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍» នៅខេត្តសៀមរាប ដោយមានការចូលរួមពីអង្គទូតបរទេសចំនួន១៩ ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ព្រមទាំងប្រតិភូថៃ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២។

រូបថត៖ ក្រសួងការបរទេស

0 Reviews:

Post a Comment