(កណ្តាល)នៅពេលថ្មីៗប្រមុខរាជរដ្ឋាភិបាល បានចេញបញ្ជាឲ្យអាជ្ញាធរមានវិធានការទប់ស្កាត់ រាល់បទល្មើសគ្រប់ប្រភេទ ទោះមានអាជ្ញាប័ណ្ណឫសមិនមានក៏ដោយត្រូវតែបង្ក្រាបជាដាច់ខាត ប៉ុន្តែបើក្រឡេកមកមើលទីតាំងជល់មាន់មួយកន្លែង ដែលជ្រកក្រោមស្លាកកាស៊ីណូ(ហ្រ្គេនដ្រហ្គនរីសត) មួយនៅចំណុចភូមិជ្រៃធំស្ថិតក្នុង ឃុំសំពៅពូន ស្រុកកោះធំ វិញ គឺកំពុងតែបើកលេងយ៉ាងគគ្រឹកគ្រេង ពពាក់ពពូនគ្នាដោយមិនខ្វល់ពីវិធានការទប់ស្កាត់និងបង្ក្រាបពីប្រមុខរាជរដ្ឋាភិបាលឡើយ។
បើយោងតាមសេចក្តីរាយការណ៍បានអោយដឺងថា ទីតាំងជល់មាន់ដែលជ្រកក្រោមស្លាកកាស៊ីណូមួយនេះ មានបុរសម្នាក់ឈ្មោះ ហុង គឺជាអ្នកចាត់ចែងសម្របសម្រួលជាមួយសមត្ថកិច្ចពាក់ព័ន្ធគ្រប់ផ្នែក ទើបគេអាចបើកលេងបានដោយរលូន ដោយមានជនជាតិខ្មែរចូលលេងយ៉ាងពពាក់ពពូន ខណៈដែលច្បាប់បានហាមដាច់ខាត មិនឲ្យមានជនជាតិខ្មែរចូលលេងនោះទេតាមប្រភពថា ទីតាំងបញ្ជល់មាន់ខាងលើនេះគេភ្នាល់ដាក់លុយចាញ់ឈ្នះរាប់ពាន់រាប់ម៉ឺនដូល្លាក្នុងមួយគូៗ ទៀតផង។
ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកកោះធំ សង្ឃឹមយ៉ាងមុតមាំថាលោកអធិកាសឺមឃាងនិងលោកឈៀនវិចិត្រស្នងការនគរបាលខេត្តកណ្តាលចុះមកស្រាវជ្រាវ
និងបង្ក្រាបផងទានដើម្បីភូមិឃុំមាន សុវត្ថិភាព។
រ
0 Reviews:
Post a Comment