Wednesday, August 10, 2022

ល្បែងសុីសងជលមាន់ តាមប្រព័ន្ធអនឡាញក្នុងឃុំទឹកវិលបើកលេងបានយ៉ាងរលូនគ្មានខ្លាចមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចចុះមកបង្ក្រាបឡើយ


(កណ្តាល)៖ ទីតាំស្បែងសុីសងមាន់ជលតាម ប្រព័ន្ធ អនឡាញខុសច្បាប់កំពង់បើកលេងយ៉ាង កក្រើកតាមរោងកាហ្វេក្នុងឃុំទឹកវិលស្រុកស្អាងខេត្តកណ្តាលដោយមិនខ្លាច អាជ្ញាធរមានសមត្ថកិច្ច ចុះមកបង្ក្រាបឡើយ ប្រភពពីប្រជាពលរដ្ឋបានលើឡើងថាល្បែងសុីសងមាន់ជល់តាម ប្រព័ន្ធអនឡាញ តាមរោងកាហ្វេលេងយ៉ាងអាណាធិបតេយ្យ មិនដែលឃើញ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចចុះមកបង្ក្រាបឡើយ ជាពិសេសលោក វសេនីយ៍ឯករស់ចន្ថា អធិការនគរបាលស្រុកស្អាងហាក់នៅ រក្សាភាពស្ងាត់ស្ងៀម។ 
 ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថាប្រហែលជាអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងឃុំនិងស្រុកបានឃុបឃិតគ្នាបើកដៃឲ្យមានបទល្មើសល្បែងសុីសងមាន់ជល់ តាមប្រព័ន្ធអនឡាញទាំងនេះហើយទើបបានជាបើកលេងបានយ៉ាងរលូនដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមកបង្រ្កាបទាល់តែសោះឡើយ។
 ពលរដ្ឋលើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទ ល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីតករណីហិង្សា ក្នុងគ្រួសារ ជា ដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​ក៏ដូចក្នុងមូលដ្ឋានផងដែរ។ គួរម្លឹកថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាល​ពាក់ព ន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រ ភេទ មិនត្រូវមាន​ការយោគយល់ឡើយ ដើម្បីធានា​សុខ​សុវត្ថិភាព​ជួនប្រជាពរដ្ឋ​ ​ ដើម្បីឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។
 បងប្អូនប្រជាពលរដ្ឋដែលរស់នៅឃុំទឹកវិលស្រុកស្អាងខេត្តកណ្តាលបាននាំគ្នាធ្វើការសំណូមពរមកដល់ លោកឈៀនវិចិត្រស្នងការនគរបាលខេត្តកណ្តាល មានវិធានការច្បាប់ចំពោះបនល្បែងស៊ីសងខាងលើនេះផង ដើម្បីភូមិឃុំស្រុកមានសុវត្ថភាពផងទាន។





0 Reviews:

Post a Comment