Monday, July 11, 2022

មន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលការងារ និងទិសដៅបន្ដ



 កំពង់ឆ្នាំង: ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២

នៅមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំង កាលពីថ្ងៃ១៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃច័ន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២ មានបើកកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលការងារ និងទិសដៅបន្ដ ក្រោមវត្តមានលោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងលោកថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមន្ទីរស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជការនៃមន្ទីរសង្គមកិច្ច ក្រុង ស្រុកប្រតិ បត្តិ មេឃុំ និងមន្ត្រីកម្មវិធីជាច្រើននាក់ផងដែរ។

លោកជំទាវ ប៊ន សុភី បានមានប្រសាសន៍ថា ការត្រួតពិនិត្យលទ្ធផលការងារដែលសម្រេចបាន និងបញ្ហាប្រឈមនានា ដើម្បីអាចឈានទៅលើកទិសដៅបន្ដមួយ ដែលមានលក្ខណៈច្បាស់លាស់ និងចំទិសដៅ។ ជាការពិតណាស់ ការដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់សេវាសង្គមកិច្ចដល់ជនរងគ្រោះ និងងាយរងគ្រោះស្របតាមបរិបទ និងស្ថានភាពវិវត្ដន៍ នៃសេដ្ឋកិច្ចសង្គម។

លោកជំទាវបានបន្តថា មន្រ្ដីគ្រប់លំដាប់ថ្នាក់ នៃសេវាសង្គមកិច្ច បានខិតខំបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងមានស្មារតីទទួលខុសត្រូវខ្ពស់។ សមិទ្ធផលធំៗជាច្រើន ដែលទទួលបាននៅក្នុងឆ្នាំនេះ ក៏ដូចក្នុងអណ្ដត្ដិនេះផងដែរ ពិតជាបានរួមចំណែកកាត់បន្ថយភាពអសកម្ម និងជួយដោះស្រាយបញ្ហាប្រឈមនានាជាច្រើន ដែលបាននិងកំពុងកើតមាននៅក្នុង សង្គមរបស់យើង។ ជារួមនៅក្នុងសង្គម Digital ព័ត៌មានដែលទទួលបានពិតជាលឿនទាន់ពេលវេលា ដែលអាចជួយឱ្យយើងក៏ដូចជា ក្រុមការងារបច្ចេកទេស អាចដោះស្រាយបញ្ហា ផ្សេងៗបានទាន់ពេលវេលា និងចំគោលដៅ។ ផ្ទុយទៅវិញព័ត៌មានខ្លះ ក៏អាចជាព័ត៌មានបំពុលបរិយាកាស នាំឱ្យមានភាពមិនល្អប៉ះពាល់ដល់សង្គមផងដែរ ដែលត្រូវខិតខំបញ្ចៀស និងទប់ស្កាត់ឱ្យបានតាមតែអាចធ្វើបាន។

លោកជំទាវ អភិបាលរងបានជំរុញដល់មន្ត្រីពាក់ព័ន្ធ ផ្តោតលើកម្មវិធីសំខាន់ៗឱ្យមានប្រសិទ្ធភាពសេវាសុខុមាលភាពសង្គម, ការបង្កើនប្រសិទ្ធភាពប្រព័ន្ធសន្តិសុខសង្គម និងផ្តល់សេវាស្តារលទ្ធភាពពលកម្ម កាយសម្បទាជនពិការ, ការពង្រឹងសមត្ថភាពស្ថាប័ន និងអភិវឌ្ឍន៍ភាពជាដៃគូ និងមានអនុកម្មវិធីជាច្រើនផងដែរ ។ ចំណុចសំខាន់មួយទៀតនោះ គឺការយោគយល់ អធ្យាស្រ័យគ្នា និងចែករំលែកបទពិសោធន៍ ពីគ្នាទៅវិញទៅមក ៕ដោយ បៃ ស៊ីថុន សម្រួលផ្សាយដោយ៖ dara

0 Reviews:

Post a Comment