Thursday, July 14, 2022

ឧក្រិដ្ឋកម្មព្រៃឈើកំពុងកើតពេញបន្ទុកនៅក្នុងខេត្តមណ្ឌលគីរី

 


(ខេត្តមណ្ឌលគីរី) បើតាមប្រភពច្បាស់ការ បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន(រស្មីកោះធំ)ថាមានឈ្មូញ កំពង់គាគរប្រជាពលរដ្ឋអោយចូលធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើនៅកោ្រយទីស្នាក់ការ បរិស្ថានដែលស្ថិតនៅក្នុង ឃុំស្រែសង្គមស្រុក កោះញ៉ែកខេត្តមណ្ឌលគីរី ប្រភពពីប្រជាពលរដ្ឋ កំពុងតែមានចម្ងល់ ហើយចោទជាសំណួរតើ ស្នាក់ការបរិស្ថាន កំពុងការពារអ្វី...? បើព្រៃឈើ នៅពីក្រោយស្នាក់ការបរិស្ថាន ត្រូវកាប់បំផ្លាញស្ទើរអស់ទៅហើយ ឬមួយមន្ត្រីបរិស្ថាន នៅទីនោះ កំពុងការពារ...? ប្រភពដដែលបានលើកឡើងថា ប្រហែលជា មន្ត្រីបរិស្ថាននៅទីនោះ កំពុងឃុបឃិតគ្នា បើកដៃអោយឈ្មួញកាប់និងដឹក ជញ្ជូនឈើតាម រថយន្តដឹកដី ចេញទៅតាមច្រកដាក់ដាំឆ្លងទៅប្រទេសវៀតណាមបានយ៉ាងរលូន ដោយមិនទាក់ប្រសៃភ្នែក មន្ត្រីមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តមណ្ឌលគីរីឡើយ តាមប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគីរីបានឲ្យដឹងថា បើគ្មានការបើកដៃពីមន្ត្រីបរិស្ថាននៅតំបន់នោះទេគឺឧក្រិដ្ឋកម្មព្រៃឈើ មិនអាចកាប់និងដឹកជញ្ជូនឈើចេញបានយ៉ាងរលូនទេ។ បញ្ហានេះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន គួរពិនិត្យឡើងវិញខ្លះផង ព្រោះអីលោក ប្រធានបរិស្ថានខេត្តមណ្ឌលគិរីតែងតែបើកដៃឲ្យមន្ត្រីបរិស្ថានប្រចាំតំបន់ធ្វើអ្វីៗតាមអំពើចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងទៀតថាឧក្រិដ្ឋកម្មព្រៃឈើ បានប្រើប្រាស់រថយន្តដឹកដី និង គោយន្តកន្ត្រៃជាច្រើនគ្រឿងដឹកជញ្ជូនឈើចេញពីព្រៃការពានានា យកទៅលក់នៅប្រទេសវៀតណាមបានយ៉ារលូន។ ដោយឡែកពេលកន្លងមក លោក នាយឧត្តមសេនីយ៍ឯក សៅ សុខា លោក បានដាក់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះបុគ្គលដែលបានរាយការណ៍ភូតភរកុហកថ្នាក់ដឹកនាំលើ ដូចពាក្យចាស់ថា(កន្ទេលធំ បន្លំដេក)ហើយក៏បានដុតកំទេចចោលរថយន្ត បាកុងជាច្រើនគ្រឿងផងដែរ។ ប្រជាពលរដ្ឋ ដែលស្រឡាញ់ធនធានធម្មជាតិ កំពុងរងចាំមេីលលោកថងសាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគីរីមាន ចំណាត់ការយ៉ាងណា ចំពោះឧក្រិដ្ឋជនព្រៃឈើ...?

 


0 Reviews:

Post a Comment