Saturday, July 23, 2022

ទីតាំងសង្វៀនជល់មាន់និងអាប៉ោងដុះស្លែរ មួយន្លែងលេងយ៉ាងបានយ៉ាងរលូនគ្មាន អាជ្ញាធរមានសមត្ថកិច្ចចុះមកបង្ក្រាបសោះឡើយ



ខេត្តរតនគីរី ៖) ទីតាំងល្បែងស៊ីសងប្រជល់មាន់និងអាប៉ោងខុសច្បាប់ដ៍ធំមួយកន្លែងលេងឡើងដុះស្លែដែលស្ថិតនៅក្នុងភូមិទុយឃុំទីងចាក់ស្រុកបរកែង ខេត្តរនគីរីបើកដំណើរការបានយ៉ាងរលូនដោយមិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបឡើយ ។ 
 ប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុងមូលដ្ឋានរបស់ពួកគាត់មានគេបើកសង្វៀនបញ្ជល់មាន់ វង់អាប៉ោង និងយូគីលេងយ៉ាងពេញបន្ទុកដោយមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូន ដោយគ្មានការទប់ស្កាត់ពីមន្ត្រីអាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋានឡើយ។ ហើយបើតាម ប្រភពពីប្រជាពលរដ្ឋឲ្យដឹង ថាទីតាំងមួយកន្លែងនេះដោយមានមេល្បែងស៊ីសងមានឈ្មោះ ពិន តន ហៅ តាតន, អាចបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមអំពើចិត្ត ប្រហែលចេះមន្តអាគម៍សន្តំចិត្ត ទើបមន្ត្រី ពាក់ព័ន្ធ មើលមិនឃើញ។ ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថាប្រហែលជាលោក ហេង ប៊ុន្នី អភិបាលស្រុកបរកែវ និងលោក ថេង ចន្ទ័ធី អធិការនគរបាលស្រុកបរកែវ ប្រហែលជាត្រូវថ្នាំសន្តំរបស់លោក ពិន តន ហើយមើលទៅបានជា លោក ពិន តន មានសមត្ថភាព បើកសង្វៀនមាន់ជល់បានយ៉ាងរលូនគ្មានអាជ្ញា ។

 ប្រជាពលរដ្ឋដែលរស់នៅភូមិឃុំខាងលើស្នើសុំដល់ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត រតនគិរី និង លោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី គួរមានវិធានការច្បាប់ចុះបង្ក្រាបទីតាំងល្បែងសុីសងទាំងនោះផងដើម្បីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលដែលដាក់ថ្នាក់កោមអោយអនុវត្ត ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។


0 Reviews:

Post a Comment