Monday, July 25, 2022

ទីតាំងបើកល្បែងស៊ីសងណេតដុះស្លែរមួយកន្លែងនៅក្នុងសង្កាត់បឹងត្របែកបែរជាលោក យិន សាន អធិការខណ្ឌចំការមន មិនមានវិធាកការបង្ក្រាបឡើយ!!!

ភ្នំពេញ៖ប្រជាពរដ្ឋដែលរស់នៅក្នុងសង្កាត់បឹងត្របែកជាច្រើនអ្នកកំពុងរិះគន់ថាក្នុងខណ្ឌចំការមនសម្បូរទៅដោយល្បែងសុីសងគ្រប់ប្រភេទជាក់ស្តែងទីតាំងបើកណេត{ចាក់បាល់បៀរការ៉ាត}មួយកន្លែងបើកលេង(24ម៉ោង)នៅបណ្តោយផ្លូវលេខ៤៦៦ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ 
 ពលរដ្ឋបន្តថា៖ដោយសារល្បែងសុីសងរីកដូចផ្សិតចឹងហើយជាកើតមានអំពើចោរកម្មផ្សេងៗជារឿយៗក្នុងមូលដ្ឋានដោយសារតែមន្តី្រពាក់ព័ន្ធមូលដ្ឋានក្នុងសង្កាត់និងខណ្ឌចំការមនមិនអើពើនឹងយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងទើបធ្វើអោយបងប្អូនប្រជាពលរដ្ឋកំពុងក្តៅក្រហាយនិងមានការព្រួយបារម្មណ៍ជាខ្លាំងខណៈពេលក្រុមអ្នកញៀនទាំងនោះប្រមូលផ្តុំគ្នាលេងល្បែងសុីសង។ អំពើចោរកម្មផ្សេងៗកើតចេញពីល្បែងសុីសងដោយសារមន្ត្រីក្នុងមូលដ្ឋានសង្កាត់និងខណ្ឌមិនយកចិត្តទុកដាក់បង្ក្រាប។

 ជុំវិញល្បែងស៊ីសងនេះដែរបង្កអាហានិភ័យដល់បងប្អូនប្រជាពលរដ្ឋរស់ក្នុងមូលដ្ឋាន ប្រជាពលរដ្ឋបានលើកជាសំនួរថាតើ លោក យិន សាន អធិការខណ្ឌចំការមន ជាអ្នកអនុវត្តន៌ច្បាប់គួរបង្ក្រាបឫទុក្ខបណ្តោយអោយមានការបើកលេងល្បែងសុីសងបន្តទៀតដោយមិនខ្វះពីសុខសុវត្តិភាពបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ប្រហែលជាមានការឃុបឃិតបើកភ្លើងខៀវជាប្រពន្ធ័ទើបមិនមានវិធានការទប់ស្កាត់និងបង្ក្រាប។

 ប្រជាពលរដ្ឋនិងមហាជនជាច្រើនក្នុងមូលដា្ឋនសង្ឃឹមថា៖លោក ថេង សុថល អភិបាលខណ្ឌចំការមនគួរតែភ្ញា ចាត់មន្ត្រីជំនាញចុះស្រាវជ្រាវនិងមានវិធានការបង្ក្រាបទីតាំងល្បែងសុីសងខាងលើនេះផងដើម្បីរួមចំណែកទប់ស្កាត់ល្បែងសុីសងក្នុងមូលដ្ឋានរបស់ខ្លួននិងចូលរួមចំណែកបញ្ជៀសអំពើរចោរកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា៖លួច-ឆក់-ប្លន់-គោសផ្ទះជាពិសេសអំពើហឹង្សារក្នុងគ្រួសារ!!!។ ក្រុមការងាអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។






0 Reviews:

Post a Comment