ភ្នំពេញ : ល្បែងស៊ីសងអាប៉ោងមួយកន្លែង លំដាប់ វី អាយ ភី នៅតាមបណ្តោយផ្លូវ ៤៧៤ ក្រុមទី២៧ ស្ថិតនៅ(ភូមិ៨) សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ប្រជាពលរដ្ឋ មានការសង្ស័យថា ល្បែងស៊ីសងអាប៉ោង លំដាប់វីអាយ ភី ដែលកំពុងតែដំណើរការយ៉ាងរលូន គេសង្ស័យថា អាចមានការត្រូវរ៉ូវជាមួយ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធហើយមើលទៅ បានជាលោក យិន សាន អធិការខណ្ឌចំការមន ហាក់សម្ងំស្ងៀម។
សូមបញ្ជាក់ថា៖កាលពីរសៀលថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២២ លោកវេលាម៉ោង៤ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បាន បញ្ជា ដល់មន្ត្រីរបស់ លោកឱ្យ ឆ្មក់បង្ក្រាបទីតាំងខាងលើភ្លាមៗ ។
លោក យស យុទ្ធី អភិបាលរងខណ្ឌចំការមន លោកវរសេនីយ៍ទោ ផន អូន អធិការរងខណ្ឌចំការមន លោក ហាយ សិទ្ធី ប្រធានការិយាល័យ សេដ្ឋកិច្ច.លោក វរសេនីយត្រី ហុង ចាន់ថេង នាយប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងត្របែក បានចុះដល់ទីតាំងដីឡូត៍(ក្លិបបាល់ទះ09) ផ្លូវ៤៧៤ ក្រុមទី២៧ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
ជាលទ្ធផលនៃការចុះបង្ក្រាប គឺពុំឃើញមានលេខបៀរ អាប៉ោង ជល់មាន់តាមអនឡាញដូចដែលខាងសារព័ត៌មានបានចុះផ្សាយនោះទេ។ ជាចុងក្រោយ អាជ្ញាធរខណ្ឌចំការមនបានឲ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យា មិនឱ្យមានល្បែងស៊ីសងនោះទេ។
ប្រភពដដែរ បានលើកឡើងទៀតថាជាទូទៅ គេតែងតែសង្តេតឃើញក្រុមអ្នកញៀនល្បែង ចេញចូលៗ ទៅក្នុងទីតាំងខាងលើ ដែលគេសង្ស័យថា មានលួចបើកលេងល្បែងស៊ីសងប្រភេទ អាប៉ោង នៅក្នុងមូលដ្ឋានខាងលើ
មហាជនបានសំណូមពរដល់លោក យិន សាន អធិការខណ្ឌចំការមន មេត្តាជួយដាក់បទបញ្ជារដល់សមត្ថកិច្ចក្រោមឱវាទ អោយចុះមកទប់ស្កាត់និងបង្ក្រាបបនល្បែងខាងលើ ដែលទើបនិងបែកធ្លាយរូបភាព ដូចការសង្ស័យមិនខុសនោះផង ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។
0 Reviews:
Post a Comment