ភ្នំពេញ : បែកធ្លាយរូបភាពអាប៉ោងមួយកន្លែង លំដាប់ វី អាយ ភី នៅតាមបណ្តោយផ្លូវ ៤៧៤ ក្រុមទី២៧ ស្ថិតនៅ(ភូមិ៨) សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រជាពលរដ្ឋ មានការសង្ស័យថា ល្បែងស៊ីសងអាប៉ោង លំដាប់វីអាយ ភី ដែលកំពុងតែដំណើរការយ៉ាងរលូន គេសង្ស័យថា អាចមានការត្រូវរ៉ូវជាមួយ អស់លោកអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធហើយមើលទៅ បានជាលោក យិន សាន អធិការខណ្ឌចំការមន ហាក់សម្ងំស្ងៀម។
ប្រភពដដែរ បានលើកឡើងទៀតថាជាទូទៅ គេតែងតែសង្តេតឃើញក្រុមអ្នកញៀនល្បែងចេញចូលៗ ទៅក្នុងទីតាំងខាងលើ ដែលគេសង្ស័យថា មានលួចបើកលេងល្បែងស៊ីសងប្រភេទ អាប៉ោង នៅក្នុងមូលដ្ឋានខាងលើ ក្នុងនោះក្រុមអ្នកញៀនល្បែង ហាក់បីដូចជា មិនញញើតនិងទោសទណ្ឌបន្តិចណាសោះឡើយប៉ុន្តែថ្មីៗនេះត្រូវបានបែកធ្លាយនូវ រូបភាព អាប៉ោង ជល់លំដាប់ វីអាយភីចំនុចសង្ស័យខាងមែន។
ប្រភពខាងលើបានលើកឡើងទៀតថាពួកគាត់ធ្លាប់បានរាយការណ៌ជូនអាជ្ញាធរនិងសមត្ថខាងលើជាញឹកញាប់ផងដែរ ប៉ុន្តែមិនមានចំណាត់ការណ៌ ចុះមកត្រួតពិនិត្យ ដើម្បីទប់ស្កាត់និងបង្ក្រាបនោះឡើយ ដោយទំនងអស់លោក ត្រូវថ្នាំសណ្តំឬទទួលសំណែនប្រចាំខែពីពួកមេបនល្បែងខាងនេះអស់ហើយ។
មហាជនបានសំណូមពរដល់លោក យិន សាន អធិការខណ្ឌចំការមន មេត្តាជួយដាក់បទបញ្ជារដល់សមត្ថកិច្ចក្រោមឱវាទ អោយចុះមកទប់ស្កាត់និងបង្ក្រាបបនល្បែងខាងលើ ដែលទើបនិងបែកធ្លាយរូបភាព ដូចការសង្ស័យមិនខុសនោះផង ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។
0 Reviews:
Post a Comment