Wednesday, April 20, 2022

សង្វៀនជល់មាន់និងអាប៉ោងដ៏ធំនៅក្នុងសង្កាត់គោករកាបើកលេងយ៉ាងរលូនមិនខ្លាចសមត្ថកិច្ចបង្ក្រាបនោះទេ...



(ភ្នំពេញ) នៅពេលថ្មីៗនេះមានទីតាំងបើកល្បែងស៊ីសងប្រជល់មាន់និងអាប៉ោងដ៍ធំភ្នាល់លេងខុសច្បាប់ដែលស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ កំពុងដំណើរការបានយ៉ាងរលូនដោយមិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបឡើយ ។ 
 ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់គោករការងចាំមើលលោក វរសេនីយ៍ឈិន គឹមផុយ អធិការនគរបាលខណ្ឌព្រែកព្នៅ មានចំណាត់កាយ៉ាងណាចំពោះទីតាំងល្បែងសុីសង់ខាងលើ ? ឬមួយបើរ បង្ក្រាបល្បែងសុីសងខាងលើខាតផលប្រយោជន៍ផ្ទាល់ខ្លួន ប្រភពពីប្រជាពលរដ្ឋបានលើកឡើថាប្រហែលជាអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងសង្កាត់ និងខណ្ឌ បានឃុបឃិតគ្នាបើកដៃឲ្យម្ចាស់បទល្មើសល្បែងសុីសងទាំងនេះហើយទើបបើកលេងបានយ៉ាងរលូនដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមកបង្រ្កាបទាល់តែសោះ។

 បងប្អូនពលរដ្ឋដែលរស់នៅក្នុង សង្កាត់គោករកាខណ្ឌព្រែកព្នៅបានធ្វើការសំណូមពរដល់ ឯកឧត្តម លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌព្រែកព្នៅ និងលោកវរសេនិយ៍ ឈិនគឹមផុយ អធិការនគរបាលខណ្ឌព្រែកព្នៅគួរតែមានវិធានការក្តៅ ចាត់កម្លាំងក្រោមឱវាទចុះធ្វើការបង្រ្កាបទីតាំងប្រជល់មាន់និងអាប៉ោងបើកលេងភ្នាល់ខុសច្បាប់នៅក្នុង សង្កាត់ខាងលើនេះផង ដើម្បីភូមិឃុំមានសុវត្ថភាព។







0 Reviews:

Post a Comment