Monday, April 25, 2022

ក្រុមប្រឹក្សាខេត្ត ឈ្មោះ កែវ ពិសី និងប្អូនថ្លៃឈ្មោះស៊ីម យកដីចំណត រថយន្ត ផ្សារក្រោម ទៅលក់ក្នុងតម្លៃ 16 ម៉ឺនដុល្លារ




(ខេត្តកំពង់ឆ្នាំង)÷បែកធ្លាយរឿង លោក កែវ ពិសី តួនាទីជាក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង នឹងត្រូវជាដន្លងជាមួយលោក ឈួរ ច័ន្ទឌឿន អតីតចាហ្វាយខេត្តកំពង់ឆ្នាំង និងឈ្មោះ ស៊ុីម ត្រូវជាប្អូនថ្លៃ លោកកែវពិសី ដែលល្បី ល្បាញ ជាសកលក្នុងការបុិនប្រសព្វ រកគន្លឹះក្នុងការកេងប្រវ័ញ្ច រំលោភបំពាន យកដីរបស់រដ្ឋ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ជនរងគ្រោះដែលបានចំណាយលុយ 16 ម៉ឺនដុល្លារ ទិញដីចំណតរថយន្តផ្សាក្រោម មិនមានប័ណ្ណកម្មសិទ្ធិទេ មានតែលិខិតទិញលក់ត្រឹមអាជ្ញាធរភូមិ និងសង្កាត់ តែប៉ុណ្ណោះហេីយពួកគាត់ ក៏មិនបានដឹងថា ដីនោះជាដីរបស់រដ្ឋដែរ។ 

 មហាជនមានការងឿងឆ្ងល់ថា ហេតុអ្វីបានលោកមេភូមិ៧ និងចៅសង្កាត់ខ្សាម ហ៊ានស៊ីញ៉េ នៅលើឯកសារទិញលក់ដីនេះ ព្រោះក្នុងនាមគាត់ជាអាជ្ញាធរ គាត់ប្រាកដជាដឹងច្បាស់ថាដីនេះគឺជាដីអ្វី។ អង្គភាពសារព័ត៌មាន យើងបានធ្វើកិច្ចសម្ភាសន៍ តាមរយៈលេខទូរស័ព្ទនៅរសៀលថ្ងៃទី 24 ខែមេសា ឆ្នាំ 2022 ជាមួយលោក ញ៉េប លីវ មេភូមិទី7 និង​លោក ឈួរ ថន ចៅសង្កាត់ខ្សាម លោកទាំងពីរ បានឆ្លើយតបវិញថា ការទិញលក់ដីចំណត រថយន្តនេះ លោកមិនបានដឹងទេ? បើសិន ជាដឹង លោកក៏មិនចុះហត្ថលេខា​ដឹងឮដែរ? ព្រោះពួកគាត់គិតថា លោកកែវពិសីជាអ្នកចេះច្បាប់ទម្លាប់ដែរ គាត់មិនអាចយកឯកសារខុសច្បាប់ ណាមួយ ឲ្យស៊ីញ៉េនោះទេ គឺពួកគាត់ទុកចិត្តទៅលើ លោក កែវ ពិសី ហើយលោក កែវ ពិសី ក៏មានដីច្រើនដែរនៅតំបន់នោះ ។ 
 លោកចៅសង្កាត់ បានមានប្រសាសន៍បន្តរទៀតថា ការបាត់បង់ដី ធ្វើអោយដីរួមតូចនោះ ប្រហែលជាមិនមែនដោយសារការទិញលក់នោះទេ? ប្រហែលជាដោយសារការ ពង្រីកផ្លូវ ទេដឹង ទើបមានការរួមតូច។ មួយសន្ទុះក្រោយមក អង្គភាពសារព័ត៌មានយើងខ្ញុំក៏បានធ្វើកិច្ចសម្ភាសន៍ជាមួយលោក កែវ ពិសី តាមទូរស័ព្ទលោកកែវ ពិសី បានមានប្រសាសន៍ថា គាត់បដិសេធ ចំពោះការចុះផ្សាយកន្លងមក ថាលោក លួចដីចំណតរថយន្តលក់ ការលក់កន្លងមក គឺលោក លក់តែដីរបស់លោកតែប៉ុណ្ណោះ បើមិនជឿ លោកមានឯកសារភ័ស្តុតាង គ្រប់គ្រាន់ ជាពិសេសបើចង់ដឹងច្បាស់ គឺទៅសួរលោក គង់ ឃាង អនុប្រ ធានមន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង។ ពលរដ្ឋជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងចាត់វិធានការក្តៅយ៉ាងឆាប់រហ័ស ចំពោះរឿងមួយនេះ។ប្រភពពី រស្មីនាគមាស





0 Reviews:

Post a Comment