Friday, March 4, 2022

បង្ក្រាបសង្វៀងមាន់ជល់មួយកន្លែងឃាត់ខ្លួនក្រុមអ្នកញៀនល្បែងបាន២៤នាក់ នៅស្រុកកោះសូទិន


(ខេត្ដកំពង់ចាម)៖ នៅវេលាម៉ោង២រសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចាត់ឲ្យលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកោះសូទិន និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណី លួចបើក ល្បែងស៊ីសងខុសច្បាប់ (ជល់មាន់​ និងអាប៉ោង) នៅចំណុចមាត់ព្រែកសណ្ដាយ ស្ថិតនៅភូមិរកាកោងត្បូង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ 
 ប្រជាពលរដ្ឋដែលរស់នៅក្នុងឃំុមហាលាភស្រុកកោះសូទិន បានអបអរសាទរជាខ្លាំងចំពោះចំណាត់ការរបស់លោកអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមមកលើសង្វៀនមាន់ជល់និងអាប៉ោងមួយនេះ។
ជាលទ្ធផលកម្លាំងនគរបាល បានបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន២៤នាក់ និងដកហូតវត្ថុតាងមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕




0 Reviews:

Post a Comment