(កណ្តាល): បន្ទាប់ពីតំណាងអយ្សការធ្វើការចោទប្រកាន់ពីបទកំហែងយកតាមមាត្រ៣៦៣-៣៦៤នៃក្រមព្រហ្មទណ្ឌ របស់ចៅក្រមស៊ើបសួរចេញដិកាឃុំខ្លួនជនត្រូវចោទទាំង៣នាក់ដា ក់ពន្ធនាគារជាបណ្តោះអសន្នរង់ចាំបើកសវនាការនៅពេលក្រោយ។
កាលពីល្ងាចថ្ងៃទី២៣ មិនា ២០២២កន្លងទៅនេះ បន្ទាប់ពីសមត្ថកិច្ចបញ្ជូនខ្លួនទៅដល់តុលាការ ហើយលោក លី ភារ៉ា ព្រះរាជអាជ្ញារងធ្វើការចោទប្រកាន់ពីបទកំហែងយក ចៅក្រម ស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោក អ៊ុក សុវណ្ណរិទ្ធ បានសម្រេចចេញដិកាឃុំខ្លួនជនត្រូវចោទទាំង៣នាក់ រួមមាន ទី១ ឈ្មោះ ឃិន ធី ភេទប្រុស អាយុ៥៥ឆ្នាំ អនុប្រធានអង្គការវឌ្ឈនភាពកសិកម្ម និងធម្មជាតិ មានទីលំនៅភូមិអូស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទី២ ឈ្មោះនួន សុផានី ភេទប្រុសអាយុ សមាជិកអង្កការ រស់នៅសង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី៣ ឈ្មោះឃិន ប៊ុនទីភេទប្រុសអាយុ២៧ឆ្នាំ ជាហរញ្ញិកអង្គការអង្គការវឌ្ឈនភាពកសិកម្មនិងធម្មជាតិ មានទីលំនៅភូមិអូរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដាក់ពន្ធនាគារខេត្តកណ្តាល ជាបណ្តោះអាសន្ន។
គួរម្លឹកផងដែរថា ជនជាប់ចោទទាំង៣នាក់ខាងលើ ត្រូវបានកម្លាំងអធិការដ្ឋាននគរបា លស្រុកកៀនស្វាយ ធ្វើការឃាត់ខ្លួននៅក្នុងភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ កា
លវេលាម៉ោង២០និង០០នាទីយប់ ថ្ងៃទី២០ មិនា ២០២២ បន្ទាប់ពីទទួលពាក្យបណ្តឹងពីក្រុមប្រ ជានេសាទចំនួន១៩នាក់ ចោទប្រកាន់អ្នកទាំង៣ថា បានជំរិតទារប្រាក់ពីពួកគាត់ ចំនួន២. ១៣៥.០០០រៀល ជាថ្នូរហ្នឹងការមិនចាប់ខ្លួន និងអនុញ្ញាតឱ្យឆក់ត្រីនៅតំបន់ចុងខ្សាច់ ដែលស្ថិតនៅក្នុងភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ដែលសកម្មភាពជំរិតទាំប្រាក់នេះបានប្រព្រឹត្តិតាំងពីអំឡុងថ្ងៃទី២១ កុម្ភៈ រហូតមកដល់ថ្ងៃឃាត់ខ្លួន៕
Sunday, March 27, 2022
Subscribe to:
Post Comments (Atom)
0 Reviews:
Post a Comment