(ខេត្តកំពត) ៖ ល្បែងសុីសងប្រជល់មាន់់និងអាប៉ោងមួយកន្លែងបើកបានយ៉ាងរលូនដែលស្ថិតក្នុុងភូមិកោះស្វាយឃុំស្វាទង់ខាងស្រុកកំពង់ត្រាចខេត្តកំពត ។
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថាទីតាំងសង្វៀនជល់មាន់និងប៉ោងបើកលេងបានយ៉ាងរលូនដោយគ្មានខ្លាចអាជ្ញាធរសមត្ថកិច្ចចុះបង្ក្រាបឡើយ។
ប្រភពពីប្រជាពលរដ្ឋបានលើកឡើថាប្រហែលជាអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងឃុំស្រុក បានឃុបឃិតគ្នាបើកដៃឲ្យម្ចាស់បទល្មើសល្បែងសុីសងមួយកន្លែងនេះហើយទើបបើកលេងបានយ៉ាងរលូនដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមកបង្រ្កាបទាល់តែសោះ។
ប្រជាពលរដ្ឋមួយចំនួននៅក្នុងភូមិឃុំស្រុកកំពុងត្រាចខេត្តកំពតបានសំណូមពរសូមស្នើដល់លោកម៉ៅធនិន លោកម៉ៅច័ន្ទមធុរិទ្ទស្នងការខេត្តកំពតជួយត្រួតពិនិត្យមើល
និងមានវិធានការចំពោះទីតាំងបញ្ជល់មាន់ និងល្បែងអាប៉ោងខាងលើឲ្យមានប្រសិទ្ធភាពផង ដើម្បីអនុវត្តគោលនយោបាយរបស់រាជដ្ឋាភិបាលស្ដីពីភូមិឃុំមានសុវត្ថិភាពផងដែរទាន៕
0 Reviews:
Post a Comment