Monday, January 17, 2022

ប្រជាពលរដ្ឋជាច្រើនក្នុងមូលដ្ឋានរិះគន់អាជ្ញាធរខណ្ឌច្បារអំពៅមិនហ៊ានបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់បើកដំណើរការបានយ៉ាងរលូន

ភ្នំពេញ: ប្រជាពលរដ្ឋនិងមហាជនជាច្រើន ក្នុងសង្កាត់ច្បាអំពៅ(១) កំពុងរិះគន់អាជ្ញាធរមានសមត្ថកិច្ច ក្នុងខណ្ឌច្បារអំពៅ ពិតជាមិនហ៊ានបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់( ឆ្នោតវៀតណាម) ស្ថិតនៅផ្លូវ(៣៥៧)ភូមិដើមអំអិលក្នុងសង្កាត់ច្បាអំពៅ(១) ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅតែបណ្ដែតបណ្ដោយឲ្យមានបើកលេងយ៉ាងរលូន ដោយមិនទាន់មានចំណាត់ការចុះបង្ក្រាបនោះទេ។ ទោះបីជាកន្លងមកក៏ធ្លាប់ត្រូវបានប្រជាពលរដ្ឋល្អ រាយការណ៍ជូនលោកនាយប៉ុស្តិ៍សង្កាត់ច្បារអំពៅ(១) ហើយអង្គភាពសារព័ត៌មានជាច្រើនបានចុះផ្សាយពីទីតាំងនេះរួចមកហើយដែរ។

ទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ជ្រកក្រោមស្លាកឆ្នោតខ្មែខាងលើនេះប្រហែលជាមានបុណ្យបារមីខ្ពស់ ឬមានខ្នងបង្អែកពីក្រោយធំហើយ ទើបអាចបំបាំងភ្នែកសមត្ថកិច្ចថ្នាក់មូលដ្ឋានមើលមិនឃើញ ពីទីតាំងរបស់ខ្លួន?ឬដឹងហើយតែមិនហ៊ានចុះបង្ក្រាបទើបសម្ងំស្ងៀម ទុកជាឆ្នាំងបាយ ហើយមើលទៅ?

ពាក់ព័ន្ធនឹងទីតាំងល្បែងស៊ីសងឆ្នោតវៀតខាងលើនេះអង្គភាពសារព័ត៌មានរស្មីកោះធំ ក៏បានទំនាក់ទំនង រាយការណ៍ជូនទៅលោកនាយប៉ុស្តិ៍សង្កាត់ច្បារអំពៅ(១) តាមរយៈទូរសព្ទខល ជាច្រើនដងតែពុំមានអ្នកលើក ។ 

ប្រជាពលរដ្ឋនិងមហាជនសំណូមពរដល់ លោកចេនមុនីរាអភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅរ និងលោកវរសេនីយ៍ទោម៉ៅសឿក អធិការនគរបាលខណ្ឌច្បារអំពៅសូមជួយដាក់កម្លាំងជំនាញគណៈបញ្ជាការឯកភាពចុះត្រួតពិនិត្យទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងស៊ីសងឆ្នោតវៀតណាមខាងលើនេះផងដើម្បីភូមិឃុំមានសុវត្ថភាព។





0 Reviews:

Post a Comment