(ខេត្តក្រចេះ)ប្រជាពលរដ្ឋបានលើកឡើងថាសកម្មភាពកាប់បំផ្លាញនិងដឹកជញ្ជូនឈើចេញពីព្រៃឡង់យ៉ាងគគ្រឹកគគ្រេងដោយក្រុមហ៊ុន ស៊ីបាយអូថេចបានយ៉ាងរលូនដោយគ្មានកាត្រួតពិនិត្យនិងបង្ក្រាបពីសំណាក់មន្ត្រីមានសមកិច្ចឡើយ
ប្រជាពលរដ្ឋបានបន្តទៀតថាចាប់តាំង ពីចុងឆ្នាំ ២០២១រហូតដល់ពេលនេះ ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឈ្មោះ ស៊ីបាយអូថេច (Ci-Biotech) បានបង្កើនការកាប់ឈើ និងដឹកជញ្ជូនយ៉ាងគគ្រឹក គគ្រេងចេញពីតំបន់ព្រៃឡង់ចូលមកក្នុងក្រុមហ៊ុន ដើម្បីនាំបន្តទៅកាន់ប្រទេសវៀតណាម
តាមសេចក្ដីរាយការណ៍ថា យុទ្ធនាការកាប់បំផ្លាញព្រៃឈើខ្មែរដ៍មហន្តរាយក្នុងតំបន់អភិរក្សដែលគ្រប់គ្រងដោយក្រសួងបរិស្ថាននេះ បានធ្វើឡើងនៅចំណុច អូរកំបោរ អូគ្រួត អូចា ចែម៉ែ ច្របស្វាយ ស្ថិតក្នុងឃុំកំពង់ចាម ស្រុកសំបូរខេត្តក្រចេះហើយដឹកជញ្ជូនតាមក្រោយភូមិកំភ្លុកចូលក្រុមហ៊ុនស៊ីបាយអូថេច តែម្ដង។
សូមបញ្ជាក់ថា ក្រុមហ៊ុន ស៊ី បាយអូថេច(Ci-Biotech) គឺជាក្រុមហ៊ុនតំណាងឲ្យរដ្ឋាភិបាលកូរ៉េអភិវឌ្ឍន៍រួមគ្គ្នាជាមួយរដ្ឋាភិបាលកម្ពុជា វិនិយោគដំណាំឧស្សាហកម្មអាកាស្យា ឬស្ថានីយស្ដារព្រៃឈើឡើងវិញដែលវិនិយោគលើផ្ផ្ទៃដីជាង ៣ម៉ឺនហិកតារ (៣៤.០០៧ ហិកតា) កាលពីខែមិថុនា ឆ្នាំ២០១២ ឋិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះនិងមួយផ្នែកចូលដីស្រុកសៀមបូកខេត្តស្ទឹងត្រែ ៕
ប្រជាពលរដ្ឋសូមអំពាវនាវដល់ឯកឧត្តមសៅសុខាជាប្រធានគណៈកម្មការជាតិគួរចុះត្រួតពិនិត្យស្រាវជ្រៀវ និងចាត់វិធានការទប់ស្កាតបង្រ្កាបបទល្មើសធនធានធម្មជាតិបំផ្លាញព្រៃឡង់ ប្រកបដោយប្រសិទ្ធភាពផងចុះ។
0 Reviews:
Post a Comment