Sunday, January 23, 2022

ប្រជាពលរដ្ឋជាច្រើនក្នុងមូលដ្ឋានរិះគន់អាជ្ញាធរខណ្ឌច្បារអំពៅមិនហ៊ានបង្ក្រាបទីតាំងបើកល្បែងសុីសងតាមប្រព័ន្ធអនឡាញ នៅតែបណ្ដោយឲ្យបើកដំណើរការយ៉ាងរលូន

 

ភ្នំពេញ: ប្រជាពលរដ្ឋនិងមហាជនជាច្រើន ក្នុងសង្កាត(ព្រែកប្រា) កំពុងរិះគន់អាជ្ញាធរមានសមត្ថកិច្ច ក្នុងខណ្ឌច្បាអំពៅ ពិតជាមិនហ៊ានបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់(ហ្គេម តាមប្រព័ន្ធអនឡាយ)គ្រប់ប្រភេទ ស្ថិតនៅភូមិពន្លាក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ នៅតែបណ្ដែតបណ្ដោយឲ្យមានបើកលេងយ៉ាងរលូន ដោយមិនទាន់មានចំណាត់ការចុះបង្ក្រាបនោះទេ។ ទោះបីជាកន្លងមក ក៏ធ្លាប់ត្រូវបានប្រជាពលរដ្ឋល្អ រាយការណ៍ជូនលោកនាយប៉ុស្តិ៍សង្កាត់ព្រែកប្រា ។

ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះប្រហែលជាមានបុណ្យបារមីខ្ពស់ ឬមានខ្នងបង្អែកពីក្រោយធំហើយ ទើបអាចបំបាំងភ្នែកសមត្ថកិច្ចថ្នាក់មូលដ្ឋានមើលមិនឃើញពីទីតាំងរបស់ខ្លួន?ឬដឹងហើយតែមិនហ៊ានចុះបង្ក្រាបទើបសម្ងំស្ងៀម ទុកជាឆ្នាំងបាយ ហើយមើលទៅ?

ប្រជាពលរដ្ឋនិងមហាជនសំណូមពរដល់

លោកលោកចេនមុនីរាលអភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅនិងលោកអធិកាម៉ៅសឿកជួយដាក់កម្លាំងជំនាញគណៈបញ្ជាការឯកភាពចុះត្រួតពិនិត្យទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង៕








0 Reviews:

Post a Comment