នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការជម្រុញការងារប្រមូលព័ត៌មានសម្រាប់ការបង្ហោះចូលគេហទំព័រ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA website) ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ និងឯកឧត្តម យឹម ផែន អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។
កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តអាគារA ដោយមានការអញ្ជើញចូលរួមពី អភិបាលក្រុងស្រុកទាំង៩ មេបញ្ជាការកងកម្លាំងទាំង៣ និងលោកលោកស្រីប្ររធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត នាយករដ្ឋបាលសាលាខេត្ត និងមន្រ្ដីរាជការជាច្រើនរូបផងដែរ ។
ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ បានមានប្រសាសន៍ថាកិច្ចប្រជុំនាឱកាសនេះ មានគោលបំណង
រៀបចំអោយក្រុមការងារដែលបានបង្កើតឡើង កាលពីឆ្នាំ២០១៩ មានសកម្មភាពឡើងវិញ ទាក់ទងនឹងការប្រមូលព័ត៌មានក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ។ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងចំណុចសំខាន់ៗចំនួន៣ដែលតម្រូវអោយមន្ទីរជំនាញទាំងអស់អនុវត្តន៍នោះគឺ៖ ១. ត្រូវធ្វើរបាយការណ៍ទៀងទាត់ ត្រឹមត្រូវស្មោះត្រង់ជូនរដ្ឋមន្ដ្រីរបស់ខ្លួន ២. មានចម្លងជូនអភិបាលខេត្ត និងមន្ទីរផែនការ និង៣. ត្រៀមរបាយការណ៍ទាំងអស់ ដើម្បីបង្ហោះចូលគេហទំព័រតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា វៀតណាម ឡាវនាពេលខាងមុខ ។
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBeG53QWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--d7bc328d4f965ec6be31731586ba92dbd336719e/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-11-24_06-13-55.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBeGp3QWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--8c739b38bf1b1813a2c32010688bac5afe55c49e/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-11-24_06-13-59.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBeFh3QWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--19588b13dd8fc2780cb1de3d0dfe610808f65b53/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-11-24_06-14-03.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBeGZ3QWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--2b8d7d292660dd23fe49ab0415006fbc83dea1fa/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-11-24_06-14-02.jpg)
ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី
0 Reviews:
Post a Comment