ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅ ព្រឹកថ្ងៃទី២៨ ខែវិច្ចិកា ឆ្នាំ២០២១ បានចូលរួមកិច្ចប្រជុំស្តីពីវិធានការទប់ស្កាត់និងបង្ក្រាបជាបន្ទាន់នូវការកាប់ព្រៃលិចទឹក និងការទន្រ្ទានដីបឹងទន្លេសាប តាមប្រព័ន្ធវីដេអូ Zoom Meeting ក្រោមអធិបតីភាព លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានដាក់ បទបញ្ជាយ៉ាងតឹងរឹងលេីបញ្ហាបឹងទន្លេសាប ។
កិច្ចប្រជុំនេះ មានការអញ្ចេីញចូលរួមពី៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ លោក-លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ មន្រ្តីរាជការថ្នាក់ខេត្តមួយចំនួនទៀត ។
កាលពីម្សិលមិញថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាឲ្យអភិបាលខេត្តនានាត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះជនខិលខូចមួយចំនួនដែលលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ ។
សូមសង្ខេបយ៉ាងខ្លីអំពីមុខងារទន្លេសាប បានបង្កើតជាផ្លូវនាវាចរមួយដ៏មានសារប្រយោជន៍។ នៅរដូវវស្សា
បឹងទន្លេសាបប្រកបទៅដោយ ទូកប៉ុកចាយបើកក្ដោង។
រីឯស្ទឹងមានកប៉ាល់តូចៗ និងទូកប៉ុកចាយ
ដែលមានចំណុះមិនលើសពី១០០តោន។
នៅរដូវប្រាំងក្នុងបឹងទន្លេសាបគេអាចធ្វើនាវាចរបានចំពោះតែកូនទូកតែប៉ុណ្ណោះ។
បឹងទន្លេសាបគឺជាមជ្ឈមណ្ឌលនេសាទមួយយ៉ាងធំគឺជាមជ្ឈមណ្ឌល
ត្រីធំជាងគេនៅលើពិភពលោកពីព្រោះទីនោះមានព្រៃលិចទឹក
ដែលជម្រកដ៏សម្បូរអាហារនៃសត្វត្រីទាំងឡាយ ៕
0 Reviews:
Post a Comment