Monday, October 4, 2021

ស្ថានីយ ជញ្ជីង ថ្លឹង ទម្ងន់ រថយន្ត ស្ទឹង ច្រាល និង ស្ថានីយ អូរ ចំណារ ផ្លូវជាតិ លេខ៤ ក្នុង ខេត្ត ព្រះសីហនុ ក្លាយជា ជញ្ជីង ថ្លឹង លុយ ជារៀងរាល់ថ្ងៃ

ប្រភព ព័ត៌មាន ពី ក្រុម ឈ្មួញ និង ក្រុមហ៊ុន ដឹកជញ្ជូន ទំនិញ តាម រថយន្ត តាមផ្លូវ ជាតិ លេខ៤ បាន អះអាង ថា ស្ថានីយ ជញ្ជីង ថ្លឹង ទម្ងន់ សំរាប់ រថយន្ត ស្ទឹង ច្រាល និង ស្ថានីយ អូរ ចំណារ មាន ទីតាំងនៅ តាមផ្លូវ ជាតិ លេខ៤ ខេត្ត ព្រះសីហនុ បាន ប្រព្រឹត្ត អំពើពុករលួយ ដុះស្លែ រាប់ ឆ្នាំ មក ហើយ ហើយ បាន ប្រែក្លាយ ជា ជញ្ជីង ថ្លឹង លុយ ជំនួស វិញ រហូត មកទល់ សព្វថ្ងៃ នេះ។ 

ប្រភព ដដែល បន្ត ថា ជាបន្តបន្ទាប់ មកនេះ សម្រាប់ មន្ត្រី ប្រចាំការ នៅ តាម ស្ថានីយ ជញ្ជីង ថ្លឹង រថយន្ត ស្ទឹង ច្រាល និង ស្ថានីយ អូរ ចំណារ ផ្លូវជាតិ លេខ៤ គឺ ពួក គេ មិន ខ្វល់ ថា រថយន្ត បើក ឆ្លងកាត់ ផ្លូវជាតិ លេខ៤ ផ្ទុកទំនិញ គ្រប់ ទំ ងន់ ឬលើស ទំ ងន់ នោះ ទេ គឺ ឲ្យតែ មាន លុយ បង់ គ្រប់ ចំនួន តាម ការ ទាមទារ របស់ ពួក គេ ចង់បាន ជាការស្រេច ដោយ រថយន្ត ដឹកទំនិញ ទាំងនោះ មិនបាច់ បើក ឡើងលើ ជញ្ជីង ថ្លឹង នោះ ទេ។ 

ប្រភព ដដែល បញ្ជាក់ ថា រថយន្ត ដែល តែង ដឹក លើស ទម្ងន់ ពី ច្បាប់កំណត់ នោះ រួមមាន៖ រថយន្ត ធុន ធំ ដឹក ថ្ម ដឹក ខ្សាច់ ដឹក ដែក និង ដឹក ស៊ីម៉ងត៍ ជាដើម។ 

ក្រុម ឈ្មួញ និង អាជីវករ មួយចំនួន ដែល មិន ពេញចិត្ត ចំពោះ សកម្មភាព របស់ មន្ត្រី ប្រចាំ ស្ថានីយ ជញ្ជីង ថ្លឹង រថយន្ត ស្ទឹង ច្រាល និង អូរ ចំណារ បាន រិះ ចោទ ថា ជញ្ជីង ថ្លឹង ទម្ងន់ រថយន្ត នៅ ស្ថានីយ ទាំងពីរ ខាងលើ បាន ប្រែក្លាយ ទៅជា ជញ្ជីង ថ្លឹង លុយ យ៉ាង ក្រអឺតក្រទម អស់ទៅហើយ។ 

 ពួក គេ និយាយ ថា ភាព មិន ប្រក្រតី ឬអំពើពុករលួយ ដែល អាច ធ្វើសកម្មភាព ដោយ រលូន នៅ ស្ថានីយ ជញ្ជីង ថ្លឹង រថយន្ត ស្ទឹង ច្រាល និង អូរ ចំណារ ក៏ដោយសារតែ មានការ ឃុបឃិត បើកដៃ ពីសំណាក់ លោក បូរី វង្ស សា និត្យ ប្រធានមន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្ត ព្រះសីហនុ តែម្តង។ 

ក្រុម ប្រជាពលរដ្ឋ និយាយ ថា កន្លងមក ស្ថានីយ ថ្លឹង រថយន្ត ទាំងពីរ ខាងលើ នេះ ទោះបី ឈ្មួញ និង អាជីវករ ដឹកទំនិញ តាម រថយន្ត ផ្ទុក លើស ទម្ងន់ ឬមិន លើស ទម្ងន់ បែប ណា ក្តី ក៏ ត្រូវតែ បង់លុយ តាម ការកំណត់ របស់ ប្រធាន ស្ថានីយ ជញ្ជីង ថ្លឹង រថយន្ត ស្ទឹង ច្រាល និង អូរ ចំណារ ដូចគ្នា ដែរ គ្រាន់តែ បង់ តិច ឬច្រើនតែ ប៉ុណ្ណោះ។ 

ក្រុម អ្នក ដឹកទំនិញ តាម រថយន្ត ឆ្លងកាត់ ផ្លូវជាតិ លេខ៤ បាន ស្នើ ដល់ លោក ស៊ុន ចាន់ ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និង ដឹកជញ្ជូន ក៏ដូចជា លោក សេង ឈួន ប្រធាន ដឹកនាំ ជញ្ជីង ថ្លឹង រថយន្ត ទូទាំង ប្រទេស ឲ្យ ជួយ ពិនិត្យ ទៅលើ សកម្មភាព របស់ ក្រុម មន្ត្រី ប្រចាំ ស្ថានីយ ជញ្ជីង ថ្លឹង រថយន្ត ស្ទឹង ច្រាល និង អូរ ចំណារ ឲ្យ អនុវត្ត ការងារ ត្រឹមត្រូវ តាមច្បាប់ ឡើងវិញ។ 

ប្រភព ពី ក្រុម ឈ្មួញ និង ក្រុម អាជីវករ ដឹកជញ្ជូន ទំនិញ ឆ្លងកាត់ ផ្លូវជាតិ លេខ៤ បាន អះអាង ថា ក្នុង មួយ ថ្ងៃ ៗអាច មាន រថយន្ត ដឹកទំនិញ ឆ្លងកាត់ មុខ ស្ថានីយ ជញ្ជីង ថ្លឹង រថយន្ត ស្ទឹង ច្រាល និង អូរ ចំណារ ចន្លោះ ចាប់ពី ជាង ២០០ ទៅ៣០០គ្រឿង បាន ធ្វើដំណើរ តាមផ្លូវ ជាតិ លេខ៤។ 

ហើយ ក្នុង នោះ រថយន្ត ដឹក ថ្ម ខ្សាច់ ដែក និង ស៊ីម៉ងត៍ ជាដើម ស្ទើរ ទាំងអស់ ដែល បើក ចេញពី ភ្នំពេញ ឬពី ខេត្ត កំពង់ស្ពឺ ឆ្ពោះទៅ ខេត្ត ព្រះសីហនុ គឺ ភាគច្រើន ដឹក លើសចំណុះ ឬលើស ទម្ងន់។ ហើយ ថា ប្រធាន ស្ថានីយ ជញ្ជីង ថ្លឹង រថយន្ត ទាំងពីរ អាច ប្រមូល លុយ ពុករលួយ បាន រាប់ លាន រៀល ក្នុង មួយ ថ្ងៃ ៗ ដើម្បី ដាក់ ហោប៉ៅ ផ្ទាល់ខ្លួន។ 

ក្រុម មន្ត្រី រាជការ ថ្នាក់ទាប បាន ឲ្យដឹង ដែរ ថា ការដែល ប្រធាន ស្ថានីយ ជញ្ជីង ថ្លឹង រថយន្ត ស្ទឹង ច្រាល និង ប្រធាន ស្ថានីយ ជញ្ជីង ថ្លឹង រថយន្ត អូរ ចំណារ តាមផ្លូវ ជាតិ លេខ៤ អាច ធ្វើសកម្មភាព តាមអំពើចិត្ត វា ជា ប្រភព ចំណូល របស់ លោក បូរី វង្ស សា និត្យ ប្រធានមន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្ត ព្រះសីហនុ។ បឋម





0 Reviews:

Post a Comment