Monday, October 11, 2021

អាជីវករផ្ទុះការតវ៉ាកក្រើកក្នុងសម័យកូវីដ១៩…

(ខេត្តតាកែវ) ៖ សប្តាហ៍កន្លងទៅ អាជីវករផ្សារ តាកែវ រាប់រយនាក់កាលពី កន្លងទៅនេះបានលើកគ្នាធ្វើការតវ៉ាស្នើឲ្យ អភិបាលខេត្ត ធ្វើអន្តរាគមន៍ក្រោយពីពួកគាត់ទទួល ដំណឹងមកថាផ្សារដែលពួកគាត់ធ្លាប់លក់ដូររកប្រាក់ ចិញ្ចឹមគ្រួសារត្រូវបានអាជ្ញាធរប្រគល់ឲ្យក្រុមហ៊ុនឯកជន មួយធ្វើកាសាងសង់ឡើងវិញហើយក្រោយពីសាងសង់រួចគេ នឹងដាក់លក់តូបក្នុងតម្លៃថ្មីផ្សេងទៀត។

ក្រុមអាជីវករទាំងនោះបានលើកឡើងថាបច្ចុប្បន្ន ពួក គាត់កំពុងជួបនូវ វិបត្តិធ្ងន់ធ្ងរគឺវិបត្តិកូវីដ១៩ ដោយសារការ លក់ដូរ មិនសូវដាច់មិនមាន ប្រាក់ ចំណូលផង ហើយ ប្រសិនបើអាជ្ញាធរ ត្រូវរុះរើផ្សារនេះ ហើយសង់ថ្មីដោយ តម្រូវឲ្យពួកគាត់ទិញម្តងទៀត នោះ តើពួកគាត់មានប្រាក់ ឯណាមកទិញទៅ? ដូច្នេះ មានតែពួកគាត់លើកគ្នាមកសុំ អន្តរាគមន៍ឲ្យលោក អភិបាលខេត្ត ជួយរកដំណោះស្រាយ ជូន 

ពួក គាត់ ផង ។

យ៉ាងណា ក៏ ដោយ ការ លើកគ្នា តវ៉ាសុំអន្តរាគមន៍ របស់ ក្រុមអាជីវករផ្សារតាកែវ ដោយមានលើកជា បក្តារ ដោយសរសរថា « មិន ព្រម រុះរើ ឲ្យធ្វើផ្សារថ្មីជាដាច់ខាត » មិនទទួលបានជោគជ័យ ឡើយដោយសារត្រូវបាន កម្លាំងសមត្ថកិច្ចចុះមក ធ្វើការ ហាមឃាត់ និងបំបែកក្រោម ហេតុផលថា ការប្រមូលផ្តុំ នេះ គឺខុសពីគោលការណ៍របស់ ក្រសួងសុខាភិបាលស្តីពីការ ទប់ស្កាត់ការ រាតត្បាតជំងឺកូវីដ ១៩ ។

តែបើតាមសេចក្តីរាយការណ៍ ថាក្រោយពីធ្វើការបំបែក ការ ជួបជុំរួចមន្ត្រីកម សាលាខេត្ត តាកែវបានអនុញ្ញាតឲ្យតំណាង ក្រុមអាជីវករចូលជួបដើម្បី ស្វែងរក ដំណោះស្រាយប៉ុន្តែ លទ្ធផលយ៉ាងណានោះនៅ មិនទាន់មានប្រភព ណា បញ្ជាក់នៅឡើយទេ ។

បើតាមប្រភពគួរឲ្យជឿជាក់ មួយបានអោយដឹងថាឈ្មួញ ដែល ចង់ធ្វើការវិនិយោគ ផ្សារតាកែវ ឡើងវិញនេះគឺជាឈ្មួញ មានឈ្មោះ លោកឡោជំនិត តែ ម្នាក់គត់ដែលកំពុងធ្វើការ វិនិយោគផ្សារណាត់តាម វិធីសាស្ត្រធ្វើនំអត់ម្សៅក្រោម ការ ជ្រោមជ្រែងរបស់អាជ្ញាធរ ពោលគឺគេរៀបជាគម្រោង ហើយ គូរប្លង់ផ្សារបន្ទាប់មក ចាប់ផ្តើមលក់តូបដោយ តូប ខ្លះមានតម្លៃដល់ទៅរាប់ម៉ឺន ដុល្លារទៅតាមទីតាំងខណៈ ការ សាងសង់ នៅមិនទាន់ ចាប់ផ្តើមនៅឡើយ ។

ពាក់ព័ន្ធ ករណីខាងលើនេះ អ្នកយកព័ត៌មានយើងនៅមិន អាច សុំការបំភ្លឺ ពីលោកឡោ ជំនិតបានទេដោយសារ ទូរស័ព្ទចូលពុំមានអ្នកទទួល ។

គួរតក់សម្គាល់ផងដែរថានៅ មួយ រយៈកាលចុងក្រោយ នេះ គេសង្កេតឃើញថាអាជ្ញាធរ ខេត្តតាកែវ ហាក់ដូចជាធ្វើ មើលមិនឃើញ បណ្តែតបណ្តោយឲ្យមាន ករណីមិនប្រក្រតីជាច្រើនដូច ជាករណីកាយដីនិង លុបបឹង តាកែវ រហូតដល់អង្គភាព ប្រឆាំង អំពើពុករលួយចុះ ធ្វើការ ស៊ើបអង្កេតថែមទៀត ផង ។ តែបើតាម អ្នកវិភាគ នៅ តាម តុកាហ្វេវិញបាននិយាយ ថា នេះប្រហែលជា មេខេត្ត គាត់រៀបចំខ្លះៗសម្រាប់ជា កេរតំណែលក្រោយគាត់ឈប់ សម្រាក ហើយមើលទៅ ៕





0 Reviews:

Post a Comment