ខេត្តព្រះសីហនុ: ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១
នាព្រឹកថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ អញ្ជើញចុះពិនិត្យទីតាំងសាង សង់អគារព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះ សីហនុ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សីហនុ ក៏បានធ្វើការណែនាំដល់ក្រុមការ ងារបច្ចេកទេសសាងសង់អគារព្យាបាលអ្នកជំងឺកូវីដ-១៩ ត្រូវយកចិត្តទុកដាក់ពន្លឿនការសាងសង់ ដោយរៀបចំឈូសឆាយដី រៀបចំប្រពន្ធលូ ជាពិសេសយើងត្រូវធ្វើផ្លូវចាក់បេតុងនៅពីខាងមុខអគារ និងរៀបចំសួនច្បារ ដាំដើមឈើឱ្យមានសោភ័ណភាព នៅពេលអគារសាងសង់រួចសួនច្បារ និងដើមឈើរបស់យើងជួយលម្អសោភ័ណភាពក្នុងបរិវេណមន្ទីរពេទ្យរបស់យើងបន្ថែមទៀត សម្រាប់អ្នកជំងឺចូលមកសម្រាកព្យាបាល ។
បន្ទាប់មកឯកឧត្តម អភិបាលខេត្ត ក៏ បានអញ្ជើញទៅពិនិត្យមើលទីតាំងនៅជុំវិញអគារធ្វើការនៅក្នុងមន្ទីរពេទ្យ ព្រម ទាំងណែនាំឱ្យក្រុមការងារធ្វើការឈូសឆាយឱ្យដីរាបស្នើធ្វើផ្លូវចេញចូល និងរៀបចំសួនច្បារ ដាំស្មៅ ដើម្បីធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យបង្អែកខេត្តរបស់យើងមានភាពស្រស់ស្អាត និងមានពណ៌បៃតង ។
សូមបញ្ជាក់ថា អគារ តេជោ សម្រាប់ ព្យាបាលជំងឺកូវីដ-១៩ មានកម្ពស់មួយជាន់ មានទទឹង ៣៣ម៉ែត្រ បណ្តោយ ៩០ម៉ែត្រ អាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺបានចំនួន ៣៥៦គ្រែ (គ្រែមួយជាន់) ឬអាចបានចំនួន ៧១២គ្រែ (គ្រែពីរជាន់) ដំណើរការសាងសង់ប្រើប្រាស់ពេល វេលាប្រមាណជា ៣ខែ ។
គិតមកដល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានជួយសាងសង់មន្ទីរ ពិសោធន៍រកមេរោគកូវីដ-១៩ កែលម្អអគារព្យាបាលអ្នកជំងឺកូវីដមួយអគារ និងអគារព្យាបាលជំងឺកូវីដ សម្រាប់ពិរុទ្ធជន (ជនត្រូវចោទ) នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ៕
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBeXF4QWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--423514f3973a84632a748c67b3edfd1635c11dba/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-09-01_01-07-15.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBeTJ4QWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--3bf80c41d156bad6e8951c5567412e0e49fae7c6/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-09-01_01-07-29.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBeSt4QWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--585615af377e4c7c7f50e6daa8be450f7c5333b4/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-09-01_01-07-28.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBeXV4QWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--cc5fbdadbf100b85d79418bf69ef37b939ad412a/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-09-01_01-07-18.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBeTZ4QWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--6211e082b30ab88de21f4dce03a948bab43939e0/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-09-01_01-07-21.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBeXl4QWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--54dc7dc4f1805abe61f0e7454030c9fd0a545a41/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-09-01_01-07-20.jpg)
ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះសីហនុ
0 Reviews:
Post a Comment