បាត់ដំបង: ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅរសៀលថ្ងៃ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខ និង ចែកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ជូនដល់ប្រជាពលរដ្ឋ៤៥គ្រួសារ ដែលមានជីវភាពខ្វះខាត និងក្រុមគ្រួសារស្ថិតក្នុងតំបន់ក្រហម ដែលបានបិទខ្ទប់កន្លងមក នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ បាននាំយកប្រសាសន៍ផ្ដាំផ្ញើដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចក្រឡាហោម ស ខេង ដែលសម្ដេចតែងតែគិតគូរជានិច្ចដល់ប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង ។
ដោយក្នុងនោះ ឯកឧត្តម បានណែនាំដល់ក្រុមការងារចុះជួយខេត្តបាត់ដំបង ឱ្យធ្វើការស្វែងរកអ្នកដែលមានបញ្ហាជីវភាពកំឡុងពេលផ្ទុះជំងឺកូវីដ-១៩ ហើយសម្ដេចនឹងធ្វើផ្ដល់ជូនជាស្បៀង ថវិកា ឬគ្រឿងឧបភោគបរិភោគ តាមរយៈរដ្ឋបាលខេត្តបាត់ដំបង ឬក្រុមការងារចុះជួយខេត្ត ជូនដល់ប្រជាពលរដ្ឋ ដើម្បីអាចធ្វើការដោះស្រាយជីវភាពបានមួយគ្រាផងដែរ ។
ឯកឧត្តម ងួនរតនៈ បានមានប្រសាសន៍ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋឱ្យបន្តចូលរួមអនុវត្តន៍៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងវិធានការរបស់រដ្ឋបាលខេត្តបាត់ដំបងឱ្យបានខ្ជាប់ខ្ជួន លុបបំបាត់សកម្មភាពនានាដែលអាចបង្កឱ្យមានការឆ្លងរីករាលដាលជាសហគមន៍ ។
នៅពេលដែលប្រជាពលរដ្ឋអនុវត្តន៍វិធាន ការ៣កុំ ៣ការពារ បានខ្ជាប់ខ្ជួនហើយ សភាពការណ៍នៅក្នុងខេត្តនឹងប្រែជាល្អប្រសើរ ហើយដំណើរការអាជីវកម្ម ការលក់ដូរ មុខរបរ ក៏អាចនឹងដំណើរបាន ប្រជាពលរដ្ឋនឹងដោះស្រាយជីវភាពបានយ៉ាងល្អប្រសើរផងដែរ។
អំណោយដែលចែកជូននាពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២០គីឡូក្រាម, មី១កេស, ត្រីខកំប៉ុង១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអីវ១យួរ, ម៉ាស១ប្រអប់, ជែលលាងដៃ១ដប។
សម្រាប់ប្រជាពលរដ្ឋ៤៥គ្រួសារ ដែលមានជីវភាពខ្វះខាត និងក្រុមគ្រួសារស្ថិតក្នុងតំបន់ក្រហម ដែលបានបិទខ្ទប់កន្លងមក នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង៕
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd21zQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--02cf7ab05695537e50bb42d490d8d150bb4699a5/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/53C76D26-98BF-42D8-8779-CCAEE77.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd3FzQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--e72a858e953a9584efb80a3e1f8be73362dc5d7c/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/5D94080C-316B-4024-BF3D-E53D597.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd3VzQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--01e47d552f7e38dbbc245877be2614881d425c87/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/D5122E82-2151-4259-A130-17370CA.jpeg)
(ប្រភពះរដ្ឋបាលខេត្តបាត់ដំបង)
0 Reviews:
Post a Comment