Monday, August 16, 2021

ឯកឧត្តម គួច ចំរើន ទទួលអំណោយជាសម្ភារបម្រើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

 


ព្រះសីហនុ: ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ព្រឹកថ្ងៃ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ជាសម្ភារសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ។ 

អំណោយដែលក្រុមហ៊ុន Guo Streng Medical Suppliers Co, Ltd បានប្រគល់ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ រួមមាន៖ ឧបត្ថម្ភឧបករណ៍តេស្តកំហាករហ័សចំនួន ៩៦០, ទឹកបរិសុទ្ធ ៥០កេស, ទឹកថ្នាំសម្លាប់មេរោគ ១០កាន, និងមី ៣០កេសតូច ឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ។   

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថ្លែងអំណរគុណ និងអគុណចំពោះក្រុមហ៊ុន Guo Streng Medical Suppliers  Co, Ltd ដែលបាននាំយកអំណោយមនុស្សធម៌ជាសម្ភារៈបម្រើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មមភាពនៃការចែករំលែកនេះ ជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ ។ 

ក្នុងឱកាសនោះដែរឯកឧត្តម អភិបាលខេត្ត សង្ឃឹមនិងជឿជាក់ថា សប្បុរសជន ក្រុម ហ៊ុន រោងចក្រ សហគ្រាស លោកឧកញ៉ា ឯកឧត្តម លោកជំទាវ នឹងបន្តជួយឧបត្ថម្ភគាំទ្រជាថវិកា សម្ភារ ជួយដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមបង្ការ ការពារ ទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ បន្តទៀត ៕

ដោយ ងូ សុមុនី

0 Reviews:

Post a Comment