តាមរយៈសារជាសំឡេងកាលពីយប់មិញ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ស្ថានភាព នៃការចម្លងកូវីដ១៩នៅកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលគួរឲ្យបារម្ភ ព្រោះតែយើងនៅមិនទាន់អាចគ្រប់គ្រង ឬកំណត់ប្រភពនៃការចម្លងបាន ហើយពេលនេះ វាបានឆ្លងចូលដល់ស្ថាប័នសមត្ថកិច្ច និងដល់សង្គមសិល្បករថែមទៀត។
បើទោះបីជាសម្តេច ហ៊ុន សែន មិនបានបញ្ជាក់ថា សិល្បករណាខ្លះដែលត្រូវរកឃើញវិជ្ជមានកូវីដ១៩ក្តី ប៉ុន្តែបើតាមប្រភពថា មានពិធីការិនីទូរទស្សន៍ល្បីមួយរូប និងក្រុមគ្រួសារ ព្រមទាំងក្រុមគ្រួសារម្ចាស់ផលិតកម្មដ៏ធំមួយបានឆ្លងវីរុសនេះ ហើយមានខ្លះបានចេញរោគសញ្ញាហើយ៕
0 Reviews:
Post a Comment