Thursday, March 4, 2021

អាជ្ញាធរ​ចុះទៅបិទ​ហាង​គុយ​ទាវ​មួយ​កន្លែង​នៅក្រុងសៀមរាប ក្រោយបុរស​រត់ពីកន្លែងធ្វើចត្តាឡីស័ក​ និង​ស្រ្តីម្នាក់ប៉ះពាល់ជាអ្នក​ជំងឺកូវីដ​នៅ​ខេត្តព្រះសីហនុ ចូល​ទៅហូបអាហារនៅទីនោះ ----

 


សៀមរាប - ហាងហ្វឺមួយកន្លែងដែលមានឈ្មោះថា ហ្វឺអាម៉ាប់ ស្ថិត​នៅ​សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានអាជ្ញធរចុះបិទ នៅល្ងាចថ្ងៃទី០៤ ខែមីនា ឆ្នាំ​២០២១ ក្រោយពីមានមនុស្សរត់ចេញពីកន្លែងចត្ដាឡីស័កពី​ខេត្ដព្រះសីហនុ ចូលទៅហូបអាហារនៅទីនោះ។

ក្រៅពីបិទហាងជាបណ្តោះអាសន្ន មនុស្សចំនួន៦នាក់ ក៏​ត្រូវ​អាជ្ញាធរ​នាំទៅធ្វើចត្តាឡីស័កភ្លាមៗ នៅល្ងាចថ្ងៃទី០៤ មីនា ឆ្នាំ២០២១នោះដែរ។

បើតាមសមត្ថកិច្ចថា មានបុរសម្នាក់បានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក និងស្ត្រីម្នាក់ទៀតដែលគេសង្ស័យថា បានប៉ះពាល់ជាមួយអ្នកវិជ្ជមានមេរោគកូវីដ១៩ ធ្វើដំណើរមកពីក្រុងព្រះសីហនុ ចូលទៅទទួលទានអាហារនៅទីនោះ ហើយ​អាជ្ញាធរក៍បានសម្រេចបិទហាងនោះតែម្ដង ៕

0 Reviews:

Post a Comment